[១០០] ខីណាសវ​ពលៈ (កម្លាំង​ព្រះ​ខីណាស្រព) ១០ តើ​ដូចម្តេច។ ភិក្ខុ​ជា​ព្រះ​ខីណាស្រព​ក្នុង​សាសនា​នេះ បានឃើញ​ជាក់​តាមពិត ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​នូវ​សង្ខារ​ទាំងពួង ថា​មិន​ទៀង ត្រង់​ដែល​ភិក្ខុ​ជា​ព្រះ​ខីណាស្រព បានឃើញ​ជាក់​តាមពិត ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​នូវ​សង្ខារ​ទាំងពួង ថា​មិន​ទៀង នេះឯង​ជា​កម្លាំង​របស់​ភិក្ខុ​ជា​ព្រះ​ខីណាស្រព​ដែល​ជា​កម្លាំង គឺ​ភិក្ខុ​ជា​ព្រះ​ខីណាស្រព អាស្រ័យ​ហើយ ទើប​ដឹង​ច្បាស់​នូវ​ការ​អស់​នៃ​អាសវៈ​ទាំងឡាយ​ថា អាត្មាអញ​អស់​អាសវៈ​ហើយ។
 មួយទៀត ភិក្ខុ​ជា​ព្រះ​ខីណាស្រព បានឃើញ​ជាក់​តាមពិត ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​នូវ​កាម​ទាំងឡាយ ថា​មាន​ឧបមា​ដោយ​រណ្តៅ​រងើកភ្លើង ត្រង់​ដែល​ភិក្ខុ​ជា​ព្រះ​ខីណាស្រព បានឃើញ​ជាក់​តាមពិត ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​នូវ​កាម​ទាំងឡាយ ថា​មាន​ឧបមា ដោយ​រណ្តៅ​រងើកភ្លើង នេះឯង​ជា​កម្លាំង​របស់​ភិក្ខុ​ជា​ព្រះ​ខីណាស្រព ដែល​ជា​កម្លាំង គឺ​ភិក្ខុ​ជា​ព្រះ​ខីណាស្រព​អាស្រ័យ​ហើយ ទើប​ដឹង​ច្បាស់​នូវ​ការ​អស់​នៃ​អាសវៈ​ទាំង ឡាយ​ថា អាត្មាអញ​អស់​អាសវៈ​ហើយ។
ថយ | ទំព័រទី ១៩៥ | បន្ទាប់