មួយវិញទៀត ភិក្ខុ​ជា​ព្រះ​ខីណាស្រព បាន​អប់រំ អប់រំ​ល្អ​ហើយ​នូវ​សម្ម​ប្ប​ធាន ៤។បេ។ បាន​អប់រំ អប់រំ​ល្អ​ហើយ​នូវ​ឥទ្ធិបាទ ៤ បាន​អប់រំ អប់រំ​ល្អ​ហើយ​នូវ​ឥន្រ្ទិយ ៥ បាន​អប់រំ អប់រំ​ល្អ​ហើយ​នូវ​ពលៈ ៥ បាន​អប់រំ​ហើយ​នូវ​ពោជ្ឈង្គ ៧។បេ។ បាន​អប់រំ អប់រំ​ល្អ​ហើយ​នូវ​មគ្គ​ប្រកបដោយ​អង្គ ៨ ដ៏​ប្រសើរ ត្រង់​ដែល​ភិក្ខុ​ជា​ព្រះ​ខីណាស្រព បាន​អប់រំ អប់រំ​ល្អ​ហើយ​នូវ​មគ្គ​ប្រកបដោយ​អង្គ ៨ ដ៏​ប្រសើរ នេះឯង​ជា​កម្លាំង របស់​ភិក្ខុ​ជា​ព្រះ​ខីណាស្រព ដែល​ជា​កម្លាំង គឺ​ភិក្ខុ​ជា​ព្រះ​ខីណាស្រព អាស្រ័យ​ហើយ ទើប ដឹង​ច្បាស់​នូវ​ការ​អស់​នៃ​អាសវៈ​ទាំងឡាយ​ថា អាត្មាអញ អស់​អាសវៈ​ហើយ នេះ ខីណាសវ​ពលៈ ១០។
 [១០១] ឥទ្ធិ​ពលៈ (កម្លាំង​ឫទ្ធិ) ១០ តើ​ដូចម្តេច ឫទ្ធិ គឺ​ការ​អធិដ្ឋាន ១ ឫទ្ធិ គឺ ការ​ធ្វើឲ្យ​វិសេស ១ ឫទ្ធិ គឺ​អ្វី​ដែល​សម្រេច​ដោយចិត្ត ១ ឫទ្ធិ គឺ​ការផ្សាយ​ចេញ ដោយសារ​ញាណ ១ ឫទ្ធិ គឺ​ការផ្សាយ​ចេញ​ដោយសារ​សមាធិ ១ ឫទ្ធិ គឺ​គុណជាតិ​ប្រសើរ ១ ឫទ្ធិ​កើតអំពី​ផលកម្ម ១ ឫទ្ធិ​របស់​បុគ្គល​មានបុណ្យ ១ ឫទ្ធិ​សម្រេច​ដោយសារ​វិជ្ជា ១ ឫទ្ធិ​ដោយ​អត្ថ​ថាស​ម្រេច ព្រោះ​ការ​ប្រកប​ត្រូវ ក្នុង​អំពើនោះ ៗ ជា​បច្ច័យ ១ នេះ ឥទ្ធិ​ពលៈ ១០។
ថយ | ទំព័រទី ១៩៧ | បន្ទាប់