[១០២] តថាគត​ពលៈ (កម្លាំង​ព្រះ​តថាគត) ១០ តើ​ដូចម្តេច។ ព្រះ​តថាគត ក្នុង​លោក​នេះ ទ្រង់​ជ្រាប​ច្បាស់​តាមពិត​នូវ​ហេតុ​គួរ ថា​ជាហេតុ​គួរ​ផង នូវ​ហេតុ​មិន​គួរ ថា​ជាហេតុ​មិន​គួរ​ផង ត្រង់​ដែល​ព្រះ​តថាគត ទ្រង់​ជ្រាប​ច្បាស់​តាមពិត​នូវ​ហេតុ​គួរ ថា​ជាហេតុ​គួរ​ផង នូវ​ហេតុ​មិន​គួរ ថា​ជាហេតុ​មិន​គួរ​ផង នេះឯង​ជាត​ថា​គត​ពលៈ របស់​ព្រះ​តថាគត ដែល​ជា​ពលៈ គឺ​ព្រះ​តថាគត​អាស្រ័យ​ហើយ ទើប​ទ្រង់​បេ្ត​ជ្ញានូ​វឋានៈ​ដ៏​ប្រសើរ ទើប​ទ្រង់​បន្លឺ​នូវ​សីហនាទ ក្នុង​ពួក​បរិស័ទ ទើ​បទ្រង់ញុំាង​ព្រហ្មចក្រ ឲ្យ​ប្រព្រឹត្តទៅ។
 មួយទៀត ព្រះ​តថាគត ទ្រង់​ជ្រាប​ច្បាស់​តាមពិត​នូវ​ផលវិបាក​នៃ​កម្ម​សមាទាន ដែល​ជា​អតីត អនាគត និង​បច្ចុប្បន្ន តាម​ឋានៈ និង​តាម​ហេតុ ត្រង់​ដែល​ព្រះ​តថាគត ទ្រង់​ជ្រាប​ច្បាស់​តាមពិត​នូវ​ផលវិបាក​នៃ​កម្ម​សមាទាន ដែល​ជា​អតីត អនាគត និង​បច្ចុប្បន្ន តាម​ឋានៈ និង​តាម​ហេតុ នេះឯង​ជាត​ថា​គត​ពលៈ របស់​ព្រះ​តថាគត ដែល​ជា​ពលៈ គឺ​ព្រះ​តថាគត​អាស្រ័យ​ហើយ ទើប​ទ្រង់​បេ្ត​ជ្ញានូ​វឋានៈ​ដ៏​ប្រសើរ ទើប​ទ្រង់​បន្លឺ​នូវ​សីហនាទ​ក្នុង​ពួក​បរិស័ទ ទើ​បទ្រង់ញុំាង​ព្រហ្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ។
ថយ | ទំព័រទី ១៩៨ | បន្ទាប់