មួយទៀត ព្រះ​តថាគត ទ្រង់​ជ្រាប​ច្បាស់​តាមពិត​នូវ​បដិបទា ជា​ដំណើរ​ទៅកាន់​ប្រយោជន៍​ទាំងពួង ត្រង់​ដែល​ព្រះ​តថាគត ទ្រង់​ជ្រាប​ច្បាស់​តាមពិត​នូវ​បដិបទា ជា​ដំណើរ​ទៅកាន់​ប្រយោជន៍​ទាំងពួង នេះឯង​ជាត​ថា​គត​ពលៈ របស់​ព្រះ​តថាគត ដែល​ជា​ពលៈ គឺ​ព្រះ​តថាគត អាស្រ័យ​ហើយ ទើប​បេ្ត​ជ្ញានូ​វឋានៈ​ដ៏​ប្រសើរ ទើប​ទ្រង់​បន្លឺ​នូវ​សីហនាទ ក្នុង​ពួក​បរិស័ទ ទើ​បទ្រង់ញុំាង​ព្រហ្មចក្រ ឲ្យ​ប្រព្រឹត្តទៅ។
 មួយទៀត ព្រះ​តថាគត​ទ្រង់​ជ្រាប​ច្បាស់​តាមពិត​នូវ​លោក មាន​ធាតុ​ច្រើន ឬមាន​ធាតុ​ផ្សេង ៗ ត្រង់​ដែល​ព្រះ​តថាគត ទ្រង់​ជ្រាប​ច្បាស់​តាមពិត​នូវ​លោក មាន​ធាតុ​ច្រើន ឬមាន​ធាតុ​ផ្សេង ៗ នេះឯង​ជាត​ថា​គត​ពលៈ របស់​ព្រះ​តថាគត។បេ។
 មួយទៀត ព្រះ​តថាគត​ទ្រង់​ជ្រាប​ច្បាស់​តាមពិត​នូវ​អធ្យាស្រ័យ​ផ្សេង ៗ គ្នា របស់​ពួក​សត្វ ត្រង់​ដែល​ព្រះ​តថាគត ទ្រង់​ជ្រាប​ច្បាស់​តាមពិត​នូវ​អធ្យាស្រ័យ​ផ្សេង ៗ គ្នា របស់​ពួក​សត្វ នេះឯង ជាត​ថា​គត​ពលៈ របស់​ព្រះ​តថាគត។បេ។
 មួយទៀត ព្រះ​តថាគត ទ្រង់​ជ្រាប​ច្បាស់​តាមពិត​នូវ​ភាព​នៃ​ឥន្រ្ទិយ​ទន់​ខ្ចី និង ចាស់​ក្លា របស់​សត្វ​ដទៃ របស់​បុគ្គល​ដទៃ ត្រង់​ដែល​ព្រះ​តថាគត ទ្រង់​ជ្រាប​ច្បាស់​តាមពិត​នូវ​ភាព​ឥន្ទ្រិយ​ទន់​ខ្ចី និង​ចាស់​ក្លា របស់​សត្វ​ដទៃ របស់​បុគ្គល​ដទៃ នេះឯង ជាត​ថា​គត​ពលៈ របស់​ព្រះ​តថាគត។បេ។
ថយ | ទំព័រទី ១៩៩ | បន្ទាប់