ព្រហ្មចរិយៈថ្លា តើដូចមេ្តច។ អរិយមគ្គមានអង្គ ៨ នេះឯង។ ដូចមេ្តចខ្លះ។ គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ នេះព្រហ្មចរិយៈថ្លា។
[២] សទ្ធិន្រ្ទិយ ថ្លាដោយការជឿស៊ប់ អស្សទ្ធិយៈ (ការមិនជឿ) ជាកករល្អក់ បុគ្គលលះចោលនូវអស្សទិ្ធយៈ ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លាដោយ ការជឿស៊ប់ របស់សទ្ធិន្ទ្រិយ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក វីរិយិន្រ្ទិយ ថ្លាដោយការផ្គងឡើង កោសជ្ជៈ ជាកករល្អក់ បុគ្គលលះចោលនូវកោសជ្ជៈជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លាដោយការ ផ្គងឡើង របស់វីរិយិន្រ្ទិយ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក សតិន្រ្ទិយ ថ្លាដោយការប្រុង បមាទៈ ជាកករល្អក់ បុគ្គល លះចោលនូវបមាទៈ ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លាដោយការប្រុង របស់សតិន្រ្ទិយ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លា គួរក្រេបផឹក សមាធិន្រ្ទិយ ថ្លាដោយការមិនរាយមាយ ឧទ្ធច្ចៈ ជាកករល្អក់ បុគ្គលលះ ចោលនូវឧទ្ធច្ចៈជាកករល្អក់ ហើយក្រេបផឹកនូវ ធម្មជាតដ៏ថ្លាដោយការមិនរាយមាយ របស់សមាធិន្រ្ទិយ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថា ថ្លាគួរក្រេបផឹក