មួយទៀត ព្រះតថាគត បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តមរបស់ព្រះអង្គក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះការអស់អាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ ត្រង់ដែលព្រះតថាគត បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម របស់ព្រះអង្គក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះការអស់អាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ នេះឯងជាតថាគតពលៈ របស់ព្រះតថាគត ដែលជាពលៈ គឺព្រះតថាគតអាស្រ័យហើយ ទើបទ្រង់ប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបទ្រង់បន្លឺសីហនាទក្នុងពួកបរិស័ទ ទើបទ្រង់ញុំាងព្រហ្មចក្រឲ្យប្រព្រឹត្តទៅ នេះ តថាគតពលៈ ១០។
[១០៣] សទ្ធាពលៈ ដោយអត្ថដូចម្តេច វីរិយពលៈ ដោយអត្ថដូចម្តេច សតិពលៈ ដោយអត្ថដូចម្តេច សមាធិពលៈ ដោយអត្ថដូចម្តេច បញ្ញាពលៈ ដោយអត្ថដូចម្តេច ហិរិពលៈ ដោយអត្ថដូចម្តេច ឱត្តប្បពលៈ ដោយអត្ថដូចម្តេច បដិសង្ខានពលៈ ដោយអត្ថដូចម្តេច តថាគតពលៈ ដោយអត្ថដូចម្តេច។ សទ្ធាពលៈ ដោយអត្ថថាមិន កម្រើក ព្រោះការណ៍មិនគួរជឿ វីរិយពលៈ ដោយអត្ថថាមិនកម្រើក ព្រោះសេចក្តីខ្ជិល សតិពលៈ ដោយអត្ថថាមិនកម្រើក ព្រោះការប្រហែស សមាធិពលៈ ដោយអត្ថថាមិនកម្រើក ព្រោះសេចក្តីរាយមាយ