យុគនទ្ធវគ្គ សុញ្ញកថា
[១០៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះ ព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ គង់ស៊ប់ក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គតែងពោលថា លោកសូន្យ លោកសូន្យ បពិត្រព្រះអង្គដ៏ចម្រើន ដែលព្រះអង្គពោលថា លោកសូន្យ តើដោយហេតុដូចម្តេច។ ម្នាលអានន្ទ ធម្មជាតដែលសូន្យ ចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន ព្រោះហេតុណាព្រោះហេតុនោះ ទើបតថាគតពោលថា លោកសូន្យ ម្នាលអានន្ទ ចុះធម្មជាតអ្វីដែលសូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន ម្នាលអានន្ទ ចក្ខុហ្នឹងឯង ជាធម្មជាតសូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន រូបសូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន ចក្ខុវិញ្ញាណសូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន ចក្ខុសម្ផ័ស្ស សូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខមិនមែន