សុខ​ក្តី កើតឡើង​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ វេទនា​នោះ​ក៏​សូន្យ​ចាក​ខ្លួន ឬចា​កវត្ថុជា​របស់​ខ្លួន ត្រចៀក​សូន្យ។បេ។ សំឡេង​សូន្យ ច្រមុះ​សូន្យ ក្លិន​សូន្យ អណ្តាត​សូន្យ រស​សូន្យ កាយ​សូន្យ ផោដ្ឋព្វៈ​សូន្យ ចិត្ត​សូន្យ ចាក​ខ្លួន ឬចា​កវត្ថុជា​របស់​ខ្លួន ធម្មារម្មណ៍​សូន្យ​ចាក​ខ្លួន ឬចា​កវត្ថុជា​របស់​ខ្លួន មនោវិញ្ញាណ​សូន្យ​ចាក​ខ្លួន ឬចា​កវត្ថុជា​របស់​ខ្លួន មនោ​សម្ផ័​ស្ស​សូន្យ​ចាក​ខ្លួន ឬចា​កវត្ថុជា​របស់​ខ្លួន វេទនា​ណា ជា​សុខ​ក្តី ជា​ទុក្ខ​ក្តី មិនមែន​ទុក្ខ​មិនមែន​សុខ​ក្តី កើតឡើង​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ វេទនា​នោះ​ក៏​សូន្យ​ចាក​ខ្លួន ឬចា​កវត្ថុជា​របស់​ខ្លួន ម្នាល​អានន្ទ ធម្មជាត​ដែល​សូន្យ​ចាក​ខ្លួន ឬចា​កវត្ថុជា​របស់​ខ្លួន ព្រោះ​ហេតុ​ណា ព្រោះហេតុនោះ ទើប​តថាគត​ពោល​ថា លោក​សូន្យ។
 [១០៥] ធម្មជាត​ត្រូវ​សូន្យ សូន្យ សង្ខារ​សូន្យ ធម្មជាត​ប្រែប្រួល​ទាំង​សូន្យ ធម្មជាត​ដ៏​ប្រសើរ​សូន្យ លក្ខណៈ​សូន្យ ធម្មជាត​សង្កត់សង្កិន​ទាំង​សូន្យ ធម្មជាត​សូន្យ​ដោយ​អង្គ​នោះ​ធម្មជាត​ផ្តាច់ផ្តិល​ទាំង​សូន្យ ធម្មជាត​ស្ងប់​រម្ងាប់​ទាំង​សូន្យ ធម្មជាត​រលាស់​ចេញ​ទាំង​សូន្យ អាយតនៈ​ខាងក្នុង​សូន្យ អាយតនៈ
ថយ | ទំព័រទី ២០៤ | បន្ទាប់