សង្ខារ ៣ ដទៃទៀត គឺ អតីត​សង្ខារ ១ អនាគត​សង្ខារ ១ បច្ចុប្បន្ន​សង្ខារ ១ អតីត​សង្ខារ​សូន្យ ដោយ​អនាគត​សង្ខារ​ផង ដោយ​បច្ចុប្បន្ន​សង្ខារ​ផង ឯអនាគត​សង្ខារ​សូន្យ ដោយ​អតីត​សង្ខារ​ផង ដោយ​បច្ចុប្បន្ន​សង្ខារ​ផង បច្ចុប្បន្ន​សង្ខារ​សូន្យ ដោយ​អតីត​សង្ខារ​ផង ដោយ​អនាគត​សង្ខារ​ផង នេះ សង្ខារ ៣ នេះ សង្ខារ​សូន្យ។
 [១០៨] ធម្មជាត​ប្រែប្រួល ទាំង​សូន្យ តើ​ដូចម្តេច។ រូប​ដែល​កើត​ហើយ ឈ្មោះថា សូន្យ តាម​សភាវៈ រូប​ដែល​ទៅ​ប្រាស​ហើយ ឈ្មោះថា​ប្រែប្រួល​ផង ឈ្មោះថា​សូន្យ​ផង វេទនា​ដែល​កើត​ហើយ ឈ្មោះថា​សូន្យ​តាម​សភាវៈ វេទនា​ដែល​ទៅ​ប្រាស​ហើយ ឈ្មោះថា​ប្រែប្រួល​ផង ឈ្មោះថា​សូន្យ​ផង សញ្ញា​ដែល​កើត​ហើយ
ថយ | ទំព័រទី ២០៦ | បន្ទាប់