សង្ខារទាំងឡាយ ដែលកើតហើយ វិញ្ញាណដែលកើតហើយ ចក្ខុដែលកើតហើយ។បេ។ ភពដែលកើតហើយ ឈ្មោះថាសូន្យ តាមសភាវៈ ភពដែលទៅប្រាសហើយ ឈ្មោះថាប្រែប្រួលផង ឈ្មោះថាសូន្យផង នេះ ធម្មជាតប្រែប្រួលទាំងសូន្យ។
[១០៩] ធម្មជាតដ៏ប្រសើរសូន្យ តើដូចមេ្តច។ ការរម្ងាប់នូវសង្ខារទាំងពួង ការលះនូវឧបធិទាំងពួង ការអស់នៃតណ្ហា ការប្រាសចាកតម្រេក ការរលត់ ព្រះនិព្វាន ឯណា នុ៎ះជាបទដ៏ខ្ពង់ខ្ពស់ នុ៎ះជាបទដ៏ប្រសើរ នុ៎ះជាបទដ៏វិសេស នេះឯង ធម្មជាតដ៏ប្រសើរសូន្យ។
[១១០] លក្ខណៈសូន្យ តើដូចម្តេច។ លក្ខណៈ ២ គឺពាលលក្ខណៈ ១ បណ្ឌិតលក្ខណៈ ១ ពាលលក្ខណៈ សូន្យដោយបណ្ឌិតលក្ខណៈ ឯបណ្ឌិតលក្ខណៈសូន្យ ដោយពាលលក្ខណៈ។ លក្ខណៈ ៣ គឺ លក្ខណៈនៃការកើត ១ លក្ខណៈនៃការសូន្យ ១ លក្ខណៈនៃការប្រែប្រួលចាកការតាំងនៅ ១ លក្ខណៈនៃការកើតសូន្យ ដោយលក្ខណៈនៃការសូន្យផង ដោយលក្ខណៈនៃការប្រែប្រួលចាកការតាំងនៅផង ឯលក្ខណៈនៃការសូន្យ សូន្យ ដោយលក្ខណៈនៃការកើតផង ដោយលក្ខណៈនៃការប្រែប្រួលចាកការតាំងនៅផង លក្ខណៈនៃការប្រែប្រួលចាកការតាំងនៅសូន្យ ដោយលក្ខណៈនៃការកើតផង ដោយលក្ខណៈនៃការសូន្យផង លក្ខណៈនៃការកើតនៃរូបសូន្យ ដោយលក្ខណៈនៃការសូន្យផង ដោយលក្ខណៈនៃការប្រែប្រួលចាកការតាំងនៅផង