លក្ខណៈនៃការសូន្យនៃរូប សូន្យ ដោយលក្ខណៈនៃការកើតផង ដោយលក្ខណៈនៃការប្រែប្រួលចាកការតាំងនៅផង លក្ខណៈនៃការប្រែប្រួលចាកការតាំងនៅនៃរូប សូន្យ ដោយលក្ខណៈនៃការកើតផង ដោយលក្ខណៈនៃការសូន្យផង លក្ខណៈនៃការកើតនៃវេទនា សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ នៃជរាមរណៈ សូន្យ ដោយលក្ខណៈនៃការសូន្យផង ដោយលក្ខណៈនៃការប្រែប្រួលចាកការតាំងនៅផង លក្ខណៈនៃការសូន្យនៃជរាមរណៈ សូន្យ ដោយលក្ខណៈ នៃការកើតផង ដោយលក្ខណៈនៃការប្រែប្រួលចាកការតាំងនៅផង លក្ខណៈនៃការប្រែប្រួលចាកការតាំងនៅនៃជរាមរណៈ សូន្យ ដោយលក្ខណៈនៃការកើតផង ដោយលក្ខណៈនៃការសូន្យផង នេះ លក្ខណៈសូន្យ។
[១១១] ធម្មជាតសង្កត់សង្កិនទាំងសូន្យ តើដូចម្តេច។ កាមច្ឆន្ទៈ គេសង្កត់សង្កិនផង សូន្យផង ដោយនេក្ខម្មៈ ព្យាបាទ គេសង្កត់សង្កិនផង សូន្យផង ដោយអព្យាបាទ ថីនមិទ្ធៈ គេសង្កត់សង្កិនផង សូន្យផង ដោយអាលោកសញ្ញា ឧទ្ធច្ចៈ គេសង្កត់សង្កិនផង សូន្យផងដោយការមិនរាយមាយ វិចិកិច្ឆា គេសង្កត់សង្កិនផង សូន្យផង ដោយការកំណត់នូវធម៌