វិចិកិច្ឆា គេផ្តាច់ផ្តិលផង សូន្យផង ដោយការកំណត់នូវធម៌ អវិជ្ជា គេផ្តាច់ផ្តិលផង សូន្យផង ដោយញាណ អរតិ គេផ្តាច់ផ្តិលផង សូន្យផង ដោយបាមុជ្ជៈ នីវរណៈទាំងឡាយ គេផ្តាច់ផ្តិលផង សូន្យផង ដោយបឋមឈ្ឈាន។ បេ។ កិលេសទាំងអស់ គេផ្តាច់ផ្តិលផង សូន្យផង ដោយអរហត្តមគ្គ នេះ ធម្មជាតផ្តាច់ផ្តិលទាំងសូន្យ។
[១១៤] ធម្មជាតស្ងប់រម្ងាប់ទាំងសូន្យ តើដូចម្តេច។ កាមច្ឆន្ទៈ ស្ងប់រម្ងាប់ផង សូន្យផង ដោយនេក្ខម្មៈ ព្យាបាទ ស្ងប់រម្ងាប់ផង សូន្យផង ដោយអព្យាបាទ ថីនមិទ្ធៈ ស្ងប់រម្ងាប់ផង សូន្យផង ដោយអាលោកសញ្ញា ឧទ្ធច្ចៈ ស្ងប់រម្ងាប់ផង សូន្យផង ដោយការមិនរាយមាយ វិចិកិច្ឆា ស្ងប់រម្ងាប់ផង សូន្យផង ដោយការកំណត់នូវធម៌ អវិជ្ជា ស្ងប់រម្ងាប់ផង សូន្យផង ដោយញាណ អរតិ ស្ងប់រម្ងាប់ផង សូន្យផង ដោយបាមុជ្ជៈ ពួកនីវរណៈ ស្ងប់រម្ងាប់ផង សូន្យផង ដោយបឋមជ្ឈាន។បេ។ កិលេសទាំងអស់ ស្ងប់រម្ងាប់ផង សូន្យផង ដោយអរហត្តមគ្គ នេះ ធម្មជាតស្ងប់រម្ងាប់ទាំងសូន្យ។