[១១៧] អាយតនៈ​ខាងក្រៅ​សូន្យ តើ​ដូចម្តេច។ រូប​ខាងក្រៅ សូន្យ។បេ។ ធម្មារម្មណ៍​ខាងក្រៅ សូន្យ ដោយខ្លួន​ផង ដោយ​វត្ថុជា​របស់​ខ្លួន​ផង ដោយ​ការ​ទៀង​ផង ដោយ​ការ​ឋិតថេរ​ផង ដោយ​ការ​ទៀងទាត់​ផង ដោយ​ការ​មិន​ប្រែប្រួល​ជា​ធម្មតា​ផង នេះ​អាយតនៈ​ខាងក្រៅ​សូន្យ។
 [១១៨] អាយតនៈ​ទាំងពីរ​សូន្យ តើ​ដូចម្តេច។ ចក្ខុ​ខាងក្នុង​ណា និង​រូប​ខាងក្រៅ​ណា ធម្មជាត​ទាំងពីរ​នោះ សូន្យ ដោយខ្លួន​ផង ដោយ​វត្ថុជា​របស់​ខ្លួន​ផង ដោយ​ការ​ទៀង​ផង ដោយ​ការ​ឋិតថេរ​ផង ដោយ​ការ​ទៀងទាត់​ផង ដោយ​ការ​មិន​ប្រែប្រួល​ជា​ធម្មតា​ផង ត្រចៀក​ខាងក្នុង​ណា និង​សំឡេង​ខាងក្រៅ​ណា។បេ។ ច្រមុះ​ខាងក្នុង​ណា និង​ក្លិន​ខាងក្រៅ​ណា អណ្តាត​ខាងក្នុង​ណា និង​រស​ខាងក្រៅ​ណា កាយ​ខាងក្នុង​ណា និង​ផោដ្ឋព្វៈ​ខាងក្រៅ​ណា ចិត្ត​ខាងក្នុង​ណា និង​ធម្មារម្មណ៍​ខាងក្រៅ​ណា ធម្មជាត​ទាំងពីរ​នោះ សូន្យ​ដោយខ្លួន​ផង ដោយ​វត្ថុជា​របស់​ខ្លួន​ផង ដោយ​ការ​ទៀង​ផង ដោយ​ការ​ឋិតថេរ​ផង ដោយ​ការ​ទៀងទាត់​ផង ដោយ​ការ​មិន​ប្រែប្រួល​ជា​ធម្មតា​ផង នេះ​អាយតនៈ​ទាំងពីរ​សូន្យ។
ថយ | ទំព័រទី ២១២ | បន្ទាប់