ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ ថា​ជា​ទុក្ខ​ក្នុង​រូប ជា​អតីត អនាគត បច្ចុប្បន្ន ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​បញ្ញា​ដូចម្តេច ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ ថា​មិនមែន​ខ្លួន​ក្នុង​រូប ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​បញ្ញា​ដូចម្តេច ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ ថា​មិនមែន​ខ្លួន​ក្នុង​រូប ជា​អតីត អនាគត បច្ចុប្បន្ន ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​បញ្ញា​ដូចម្តេច ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​សេចក្តី​នឿយណាយ​ក្នុង​រូប ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​បញ្ញា​ដូចម្តេច ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​សេចក្តី​នឿយណាយ​ក្នុង​រូប ជា​អតីត អនាគត បច្ចុប្បន្ន ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​បញ្ញា​ដូចម្តេច ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ការប្រាសចាក​តម្រេក​ក្នុង​រូប ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​បញ្ញា​ដូចម្តេច ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ការប្រាសចាក​តម្រេក​ក្នុង​រូប ជា​អតីត អនាគត បច្ចុប្បន្ន ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​បញ្ញា​ដូចម្តេច ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​សេចក្តី​រលត់​ក្នុង​រូប ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​បញ្ញា​ដូចម្តេច
ថយ | ទំព័រទី ២២៥ | បន្ទាប់