ជវន​ប្ប​ញ្ញា ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ ថា​មិនមែន​ខ្លួន​ក្នុង​រូប ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​មហា​បញ្ញា ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ ថា​មិនមែន​ខ្លួន​ក្នុង​រូប ជា​អតីត អនាគត បច្ចុប្បន្ន ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​ជវន​ប្ប​ញ្ញា ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ការ​នឿយណាយ​ក្នុង​រូប ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​តិ​ក្ខ​ប្ប​ញ្ញា ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​សេចក្តី​នឿយណាយ​ក្នុង​រូប ជា​អតីត អនាគត បច្ចុប្បន្ន ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​ជវន​ប្ប​ញ្ញា ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ការប្រាសចាក​តម្រេក​ក្នុង​រូប ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​វិ​បុ​លប្បញ្ញា ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ការប្រាសចាក​តម្រេក​ក្នុង​រូប ជា​អតីត អនាគត បច្ចុប្បន្ន ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​ជវន​ប្ប​ញ្ញា ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​សេចក្តី​រលត់​ក្នុង​រូប ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​គម្ភីរ​ប្ប​ញ្ញា ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​សេចក្តី​រលត់​ក្នុង​រូប​ជា​អតីត អនាគត បច្ចុប្បន្ន ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​ជវន​ប្ប​ញ្ញា ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ការ​លះ​ក្នុង​រូប ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​អស្សា​មន្ត​ប្ប​ញ្ញា ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ការ​លះ​ក្នុង​រូប ជា​អតីត អនាគត បច្ចុប្បន្ន ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​ជវន​ប្ប​ញ្ញា។ ប្រាជ្ញា​ទាំង ៧ នេះ ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​ភាពជា​បណ្ឌិត ប្រាជ្ញា​ទាំង ៨ នេះ ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​បុ​ថុ​ប្ប​ញ្ញា ប្រាជ្ញា​ទាំង ៩ នេះ
ថយ | ទំព័រទី ២២៧ | បន្ទាប់