ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការលះក្នុងជរាមរណៈ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការលះក្នុងជរាមរណៈ ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច។ ប្រាជ្ញាជាគ្រឿងពិចារណាឃើញ ថាមិនទៀង ក្នុងជរាមរណៈ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវជវនប្បញ្ញា ប្រាជ្ញាជាគ្រឿងពិចារណាឃើញ ថាមិនទៀងក្នុងជរាមរណៈ ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវជវនប្បញ្ញា។បេ។ នេះឯង ហាសប្បញ្ញានោះ ដែលតែងមានបដិសម្ភិទាទាំង ៤ ជាធម្មជាតិដែលបុគ្គលចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា។
[១៣៣] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៤ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ធម៌ទាំង ៤ តើដូចម្តេចខ្លះ គឺការគប់រកសប្បុរស ១ ការស្តាប់ព្រះសទ្ធម្ម ១ ការធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញា ១ ការប្រតិបត្តិនូវធម៌ដ៏សមគួរតាមធម៌ ១ ម្នាលភិក្ខុទាំងឡាយ នេះឯងធម៌ទាំង ៤ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល។