សំនួរ​ត្រង់​ពាក្យ​ថា មគ្គ​ក៏​កើតឡើង តើ​មគ្គ​កើតឡើង ដូ​ចមេ្តច។ មគ្គ​គឺ​សម្មាទិដ្ឋិ ដោយ​អត្ថ​ថា​ឃើញ កើតឡើង មគ្គ​គឺ​សម្មាសង្កប្បៈ ដោយ​អត្ថ​ថា​លើក​ចិត្ត​ឡើង (កាន់​អារម្មណ៍) កើតឡើង។បេ។ មគ្គ​គឺ​សម្មាសមាធិ ដោយ​អត្ថ​ថា​មិន​រាយមាយ កើតឡើង មគ្គ​កើតឡើង យ៉ាងនេះ​ឯង។
 អធិប្បាយ​ពាក្យ​ថា ភិក្ខុ​នោះ​ឈ្មោះថា​សេព ចំរើន ធើ្វ​ឲ្យ​ច្រើន​នូវ​មគ្គ​នោះ ត្រង់​ពាក្យ​ថា សេព តើ​សេព​ដូ​ចមេ្តច។ ភិក្ខុ​កាល​នឹករំពឹង​រក ឈ្មោះថា​សេព កាល​ដឹង ឈ្មោះថា​សេព។បេ។ កាល​ធើ្វ​ឲ្យ​ជាក់ច្បាស់​នូវ​ធម៌​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់ ឈ្មោះថា​សេព ភិក្ខុ​សេព​យ៉ាងនេះ​ឯង។
 សំនួរ​ត្រង់​ពាក្យ​ថា ចម្រើន តើ​ចំរើន ដូ​ចមេ្តច។ ភិក្ខុ​កាល​នឹករំពឹង​រក (នូវ​មគ្គ) ឈ្មោះថា​ចំរើន កាល​ដឹង ឈ្មោះថា​ចំរើន។បេ។ កាល​ធើ្វ​ឲ្យ​ជាក់ច្បាស់​នូវ​ធម៌ ដែល​គួរ​ធើ្វ​ឲ្យ​ជាក់ច្បាស់ ឈ្មោះថា​ចំរើន ភិក្ខុ​ចំរើន​យ៉ាងនេះ​ឯង។
 សំនួរ​ត្រង់​ពាក្យ​ថា ធើ្វ​ឲ្យ​ច្រើន តើ​ធើ្វ​ឲ្យ​ច្រើន​ដូចម្តេច។ ភិក្ខុ​កាល​នឹករំពឹង (នូវ​មគ្គ) ឈ្មោះថា​ធើ្វ​ឲ្យ​ច្រើន កាល​ដឹង ឈ្មោះថា​ធើ្វ​ឲ្យ​ច្រើន។បេ។ កាល​ធើ្វ​ឲ្យ​ជាក់ច្បាស់​នូវ​ធម៌​ដែល​គួរ​ធើ្វ​ឲ្យ​ជាក់ច្បាស់ ឈ្មោះថា​ធើ្វ​ឲ្យ​ច្រើន ភិក្ខុ​ធើ្វ​ឲ្យ​ច្រើន យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ២៣ | បន្ទាប់