ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៤ ប្រការនេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល។បេ។
តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល។បេ។ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្តផល ធម៌ទាំង ៤ តើដូចម្តេចខ្លះ គឺការគប់រកសប្បុរស ១ ការស្តាប់ព្រះសទ្ធម្ម ១ ការធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញា ១ ការប្រតិបត្តិនូវធម៌ដ៏សមគួរតាមធម៌ ១ ម្នាលភិក្ខុទាំងឡាយ នេះឯងធម៌ ៤ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្តផល។
[១៣៤] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៤ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីបាននូវប្រាជ្ញា ប្រព្រឹត្តទៅដើម្បីលូតលាស់ប្រាជ្ញា ប្រព្រឹត្តទៅដើម្បីភាពធំទូលាយនៃប្រាជ្ញា ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាជាធំ ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាដ៏ក្រាស់ ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាដ៏ទូលាយ ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាដ៏ជ្រាលជ្រៅ ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាមិនជិត ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាដូចផែនដី ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាដ៏ច្រើន