ប្រព្រឹត្តទៅ​ដើម្បី​ភាព​នៃ​ប្រាជ្ញា​ដ៏​ឆាប់ ប្រព្រឹត្តទៅ​ដើម្បី​ភាព​នៃ​ប្រាជ្ញា​ដ៏​រហ័ស ប្រព្រឹត្តទៅ​ដើម្បី​ភាព​នៃ​ប្រាជ្ញា​នាំឲ្យ​រីករាយ ប្រព្រឹត្តទៅ​ដើម្បី​ភាព​នៃ​ប្រាជ្ញា​ជា​គ្រឿង​ស្ទុះស្ទា ប្រព្រឹត្តទៅ​ដើម្បី​ភាព​នៃ​ប្រាជ្ញា​ដ៏​មុត ប្រព្រឹត្តទៅ​ដើម្បី​ភាព​នៃ​ប្រាជ្ញា​ជា​គ្រឿង​ទំ​លុះ​ទំ​លាយ​នូវ​កិលេស ធម៌​ទាំង ៤ តើ​ដូចម្តេច​ខ្លះ គឺ ការសេពគប់​សប្បុរស ១ ការ​ស្តាប់​ព្រះ​សទ្ធម្ម ១ ការ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ឧបាយ​នៃ​ប្រាជ្ញា ១ ការប្រតិបត្តិ​នូវ​ធម៌​ដ៏​សមគួរ​តាម​ធម៌ ១ ម្នាល​ភិក្ខុ​ទាំងឡាយ នេះឯង ធម៌ ៤ ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​ប្រព្រឹត្តទៅ​ដើម្បី​បាន​នូវ​ប្រាជ្ញា ប្រព្រឹត្តទៅ​ដើម្បី​លូតលាស់​ប្រាជ្ញា។បេ។ ប្រព្រឹត្តទៅ​ដើម្បី​ភាព​នៃ​ប្រាជ្ញា​ជា​គ្រឿង​ទំ​លុះ​ទំ​លាយ​នូវ​កិលេស។
 [១៣៥] សំនួរ​ត្រង់​ពាក្យ​ថា ប្រព្រឹត្តទៅ​ដើម្បី​បាន​នូវ​ប្រាជ្ញា តើ​ការបាន​នូវ​ប្រាជ្ញា ដូចម្តេច។ ការបាន ការបាន​ចំពោះ ការ​ដល់ ការ​ដល់​ព្រម ការ​ពាល់ត្រូវ ការ​ធ្វើឲ្យ​ជាក់ច្បាស់ ការ​ចូល​ទៅ​ជិត​ព្រម​នូវ​មគ្គញ្ញាណ ៤ ផលញ្ញាណ ៤ បដិសម្ភិទា​ញាណ ៤ អភិញ្ញា ៦ ញាណ ៧៣ ញាណ ៧៧ នេះឯង ការបាន​នូវ​ប្រាជ្ញា ក្នុង​ពាក្យ​ថា ប្រព្រឹត្តទៅ​ដើម្បី​បាន​នូវ​ប្រាជ្ញា។
ថយ | ទំព័រទី ២៣១ | បន្ទាប់