ពាក្យ​ថា ប្រព្រឹត្តទៅ​ដើម្បី​លូតលាស់​ប្រាជ្ញា តើ​ការលូតលាស់​ប្រាជ្ញា​ដូចម្តេច។ ប្រាជ្ញា​របស់​សេក្ខបុគ្គល ៧ ពួក និង​របស់​កល្យាណ​បុថុជ្ជន រមែង​លូតលាស់ ប្រាជ្ញា​របស់​ព្រះអរហន្ត រមែង​លូតលាស់ នេះឯង​ការលូតលាស់​ប្រាជ្ញា ក្នុង​ពាក្យ​ថា ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​លូតលាស់​ប្រាជ្ញា។
 ពាក្យ​ថា ប្រព្រឹត្តទៅ​ដើម្បី​ភាព​ធំ​ទូលាយ​នៃ​ប្រាជ្ញា តើ​ភាព​ធំ​ទូលាយ​នៃ​ប្រាជ្ញា ដូចម្តេច។ ប្រាជ្ញា​របស់​សេក្ខបុគ្គល ៧ ពួក និង​របស់​កល្យាណ​បុថុជ្ជន រមែង​ដល់​នូវ​ភាព​ធំ​ទូលាយ ប្រាជ្ញា​របស់​ព្រះអរហន្ត ក៏​ដល់​នូវ​ភាព​ធំ​ទូលាយ នេះឯង​ភាព​ធំ​ទូលាយ​នៃ​ប្រាជ្ញា ក្នុង​ពាក្យ​ថា ប្រព្រឹត្តទៅ​ដើម្បី​ភាព​ធំ​ទូលាយ​នៃ​ប្រាជ្ញា។
 [១៣៦] ពាក្យ​ថា ប្រព្រឹត្តទៅ​ដើម្បី​ភាព​នៃ​ប្រាជ្ញា​ជាធំ តើ​ប្រាជ្ញា​ជាធំ ដូចម្តេច។ ឈ្មោះថា​ប្រាជ្ញា​ជាធំ ព្រោះ​កំណត់​យក​នូវ​អត្ថ​ជាធំ ឈ្មោះថា​ប្រាជ្ញា​ជាធំ ព្រោះ​កំណត់ យក​នូវ​ធម៌​ជាធំ ឈ្មោះថា​ប្រាជ្ញា​ជាធំ ព្រោះ​កំណត់​យក​នូវ​និរុត្តិ​ជាធំ ឈ្មោះថា​ប្រាជ្ញា​ជាធំ ព្រោះ​កំណត់​យក​នូវ​បដិភាណ​ជាធំ
ថយ | ទំព័រទី ២៣២ | បន្ទាប់