ឈ្មោះថា​ប្រាជ្ញា​ជាធំ ព្រោះ​កំណត់​យក​នូវ​សីលក្ខន្ធ​ជាធំ ឈ្មោះថា​ប្រាជ្ញា​ជាធំ ព្រោះ​កំណត់​យក​នូវ​សមា​ធិ​ក្ខន្ធ​ជាធំ ឈ្មោះថា ប្រាជ្ញា​ជាធំ ព្រោះ​កំណត់​យក​នូវ​បញ្ញា​ខន្ធ​ជាធំ ឈ្មោះថា​ប្រាជ្ញា​ជាធំ ព្រោះ​កំណត់​យក​នូវ​វិ​មុ​ត្តិ​ក្ខន្ធ​ជាធំ ឈ្មោះថា​ប្រាជ្ញា​ជាធំ ព្រោះ​កំណត់​យក​នូវ​វិមុត្តិ​ញ្ញាណ​ទស្សន​ក្ខន្ធ​ជាធំ ឈ្មោះថា​ប្រាជ្ញា​ជាធំ ព្រោះ​កំណត់​យក​នូវ​ឋានា​ឋានៈ​ជាធំ ឈ្មោះថា​ប្រាជ្ញា​ជាធំ ព្រោះ​កំណត់​យក​នូវ​វិហារ​សមាបត្តិ​ជាធំ ឈ្មោះថា​ប្រាជ្ញា​ជាធំ ព្រោះ​កំណត់​យក​នូវ​អរិយសច្ច​ជាធំ ឈ្មោះថា​ប្រាជ្ញា​ជាធំ ព្រោះ​កំណត់​យក​នូវ​សតិ​ប្ប​ដ្ឋាន​ជាធំ ឈ្មោះថា​ប្រាជ្ញា​ជាធំ ព្រោះ​កំណត់​យក​នូវ​សម្ម​ប្ប​ធាន​ជាធំ ឈ្មោះថា​ប្រាជ្ញា​ជាធំ ព្រោះ​កំណត់​យក​នូវ​ឥទ្ធិបាទ​ជាធំ ឈ្មោះថា​ប្រាជ្ញា​ជាធំ ព្រោះ​កំណត់​យក​នូវ​ឥន្រ្ទិយ​ជាធំ ឈ្មោះថា​ប្រាជ្ញា​ជាធំ ព្រោះ​កំណត់​យក​នូវ​ពលៈ​ជាធំ ឈ្មោះថា​ប្រាជ្ញា​ជាធំ ព្រោះ​កំណត់​យក​នូវ​ពោជ្ឈង្គ​ជាធំ ឈ្មោះថា​ប្រាជ្ញា​ជាធំ ព្រោះ​កំណត់​យក​នូវ​អរិយមគ្គ​ជាធំ ឈ្មោះថា​ប្រាជ្ញា​ជាធំ ព្រោះ​កំណត់​យក​នូវ​សាមញ្ញ​ផល​ជាធំ ឈ្មោះថា​ប្រាជ្ញា​ជាធំ ព្រោះ​កំណត់​យក​នូវ​អភិញ្ញា​ជាធំ ឈ្មោះថា​ប្រាជ្ញា​ជាធំ ព្រោះ​កំណត់​យក​នូវ​ព្រះនិព្វាន ដែល​មាន​អត្ថ​ដ៏​ឧត្តម​ជាធំ នេះឯង ប្រាជ្ញា​ជាធំ ក្នុង​ពាក្យ​ថា ប្រព្រឹត្តទៅ​ដើម្បី​ភាព​នៃ​ប្រាជ្ញា​ជាធំ។
ថយ | ទំព័រទី ២៣៣ | បន្ទាប់