[១៣៧] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាដ៏ក្រាស់ តើបញ្ញាដ៏ក្រាស់ ដូចម្តេច។ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងខន្ធផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងធាតុផ្សេងៗ ដ៏ក្រាស់ ឈ្មោះថា បញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងអាយតនៈផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថា បញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងបដិច្ចសមុប្បាទផ្សេង ៗ ដ៏ក្រាស់ ឈ្មោះ ថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងធម៌ដ៏សូន្យ និងធម៌ដែលបណ្ឌិតគប្បីបាន ផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងអត្ថផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងធម៌ផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងនិរុត្តិផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថា បញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងបដិភាណផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថា បញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងសីលក្ខន្ធផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងសមាធិក្ខន្ធ ផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងបញ្ញាខន្ធផេ្សង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងវិមុត្តិក្ខន្ធផ្សេង ៗ ដ៏ក្រាស់