ឈ្មោះថា​បញ្ញា​ដ៏​ក្រាស់ ព្រោះ​ញាណ​ប្រព្រឹត្តទៅ ក្នុង​វិមុត្តិ​ញ្ញាណ​ទស្សន​ក្ខន្ធ​ផ្សេង ៗ ដ៏​ក្រាស់ ឈ្មោះថា​បញ្ញា​ដ៏​ក្រាស់ ព្រោះ​ញាណ​ប្រព្រឹត្តទៅ​ក្នុង​ហេតុ និង​មិនមែន​ហេតុ​ផ្សេង ៗ ដ៏​ក្រាស់ ឈ្មោះថា​បញ្ញា​ដ៏​ក្រាស់ ព្រោះ​ញាណ​ប្រព្រឹត្តទៅ​ក្នុង​វិហារ​សមាបត្តិ​ផ្សេង ៗ ដ៏​ក្រាស់ ឈ្មោះថា​បញ្ញា​ដ៏​ក្រាស់ ព្រោះ​ញាណ​ប្រព្រឹត្តទៅ​ក្នុង​អរិយសច្ច​ផ្សេង ៗ ដ៏​ក្រាស់ ឈ្មោះថា បញ្ញា​ដ៏​ក្រាស់ ព្រោះ​ញាណ​ប្រព្រឹត្តទៅ​ក្នុង​សតិ​ប្ប​ដ្ឋាន​ផ្សេង ៗ ដ៏​ក្រាស់ ឈ្មោះថា​បញ្ញា​ដ៏​ក្រាស់ ព្រោះ​ញាណ​ប្រព្រឹត្តទៅ​ក្នុង​សម្ម​ប្ប​ធាន​ផ្សេង ៗ ដ៏​ក្រាស់ ឈ្មោះថា​បញ្ញា​ដ៏​ក្រាស់ ព្រោះ​ញាណ​ប្រព្រឹត្តទៅ​ក្នុង​ឥទ្ធិបាទ​ផ្សេង ៗ ដ៏​ក្រាស់ ឈ្មោះថា​បញ្ញា​ដ៏​ក្រាស់ ព្រោះ​ញាណ​ប្រព្រឹត្តទៅ​ក្នុង​ឥន្រ្ទិយ​ផ្សេង ៗ ដ៏​ក្រាស់ ឈ្មោះថា​បញ្ញា​ដ៏​ក្រាស់ ព្រោះ​ញាណ​ប្រព្រឹត្តទៅ​ក្នុង​ពលៈ​ផ្សេង ៗ ដ៏​ក្រាស់ ឈ្មោះថា​បញ្ញា​ដ៏​ក្រាស់ ព្រោះ​ញាណ​ប្រព្រឹត្តទៅ​ក្នុង​ពោជ្ឈង្គ​ផ្សេង ៗ ដ៏​ក្រាស់ ឈ្មោះថា​បញ្ញា​ដ៏​ក្រាស់ ព្រោះ ញាណ​ប្រព្រឹត្តទៅ ក្នុង​អរិយមគ្គ​ផ្សេង ៗ ដ៏​ក្រាស់ ឈ្មោះថា​បញ្ញា​ដ៏​ក្រាស់ ព្រោះ​ញាណ​ប្រព្រឹត្តទៅ​ក្នុង​សាមញ្ញ​ផល​ផ្សេង ៗ ដ៏​ក្រាស់ ឈ្មោះថា បញ្ញា​ដ៏​ក្រាស់ ព្រោះ​ញាណ​ប្រព្រឹត្តទៅ​ក្នុង​អភិញ្ញា​ផ្សេង ៗ ដ៏​ក្រាស់ ឈ្មោះថា​បញ្ញា​ដ៏​ក្រាស់ ព្រោះ​ញាណ​ប្រព្រឹត្តទៅ ក្នុង​ប្រយោជន៍​ដ៏​ក្រៃលែង គឺ​ព្រះនិព្វាន កន្លង​នូវ​ធម៌​ដែល​ទួទៅ​ដល់​បុថុជ្ជន នេះឯង បញ្ញា​ដ៏​ក្រាស់ ក្នុង​ពាក្យ​ថា ប្រព្រឹត្តទៅ​ដើម្បី​ភាព​នៃ​បញ្ញា​ដ៏​ក្រាស់។
ថយ | ទំព័រទី ២៣៥ | បន្ទាប់