[១៣៨] ពាក្យ​ថា ប្រព្រឹត្តទៅ​ដើម្បី​ភាព​នៃ​បញ្ញា​ដ៏​ទូលាយ តើ​បញ្ញា​ដ៏​ទូលាយ ដូចម្តេច។ ឈ្មោះថា​បញ្ញា​ដ៏​ទូលាយ ព្រោះ​កំណត់​យក​នូវ​អត្ថ​ដ៏​ទូលាយ ឈ្មោះថា បញ្ញា​ដ៏​ទូលាយ ព្រោះ​កំណត់​យក​នូវ​ធម៌​ដ៏​ទូលាយ ឈ្មោះថា​បញ្ញា​ដ៏​ទូលាយ ព្រោះ​កំណត់​យក​នូវ​និរុត្តិ ដ៏​ទូលាយ ឈ្មោះថា​បញ្ញា​ដ៏​ទូលាយ ព្រោះ​កំណត់​យក​នូវ​បដិភាណ​ដ៏​ទូលាយ ឈ្មោះថា​បញ្ញា​ដ៏​ទូលាយ ព្រោះ​កំណត់​យក​នូវ​សីលក្ខន្ធ​ដ៏​ទូលាយ ឈ្មោះថា​បញ្ញា​ដ៏​ទូលាយ ព្រោះ​កំណត់​យក​នូវ​សមា​ធិ​ក្ខន្ធ​ដ៏​ទូលាយ ឈ្មោះថា​បញ្ញា​ដ៏​ទូលាយ ព្រោះ​កំណត់​យក​នូវ​បញ្ញា​ខន្ធ​ដ៏​ទូលាយ ឈ្មោះថា​បញ្ញា​ដ៏​ទូលាយ ព្រោះ​កំណត់​យក​នូវ​វិ​មុ​ត្តិ​ក្ខន្ធ​ដ៏​ទូលាយ ឈ្មោះថា​បញ្ញា​ដ៏​ទូលាយ ព្រោះ​កំណត់​យក​នូវ​វិមុត្តិ​ញ្ញាណ​ទស្សន​ក្ខន្ធ​ដ៏​ទូលាយ ឈ្មោះថា​បញ្ញា​ដ៏​ទូលាយ ព្រោះ​កំណត់​យក​នូវ​ហេតុ និង​មិនមែន​ហេតុ​ដ៏​ទូលាយ ឈ្មោះថា​បញ្ញា​ដ៏​ទូលាយ ព្រោះ​កំណត់​យក​នូវ​វិហារ​សមាបត្តិ​ដ៏​ទូលាយ ឈ្មោះថា​បញ្ញា​ដ៏​ទូលាយ ព្រោះ​កំណត់​យក​នូវ​អរិយសច្ច​ដ៏​ទូលាយ ឈ្មោះថា​បញ្ញា​ដ៏​ទូលាយ ព្រោះ​កំណត់​យក​នូវ​សតិ​ប្ប​ដ្ឋាន​ដ៏​ទូលាយ ឈ្មោះថា​បញ្ញា​ដ៏​ទូលាយ ព្រោះ​កំណត់​យក​នូវ​សម្ម​ប្ប​ធាន​ដ៏​ទូលាយ ឈ្មោះថា បញ្ញា​ដ៏​ទូលាយ ព្រោះ​កំណត់​យក​នូវ​ឥទ្ធិបាទ​ដ៏​ទូលាយ
ថយ | ទំព័រទី ២៣៦ | បន្ទាប់