ព្រោះញុំាងសម្មប្បធានឲ្យចម្រើន ព្រោះញុំាងឥទ្ធិបាទឲ្យចម្រើន ព្រោះញុំាងឥន្ទ្រិយឲ្យចម្រើន ព្រោះញុំាងពលៈឲ្យចម្រើន ព្រោះញុំាងពោជ្ឈង្គឲ្យចម្រើន ព្រោះញុំាងអរិយមគ្គឲ្យចម្រើន ព្រោះធ្វើឲ្យជាក់ច្បាស់នូវសាមញ្ញផល ឈ្មោះថាបញ្ញានាំឲ្យរីករាយ ព្រោះបុគ្គលអ្នកច្រើនដោយសេចក្តីរីករាយ ច្រើនដោយសេចក្តីស្រស់ស្រាយ ច្រើនដោយសេចក្តីត្រេកអរ ច្រើនដោយសេចក្តីស្រួលចិត្ត រមែងចាក់ធ្លុះនូវអភិញ្ញា ឈ្មោះថាបញ្ញានាំឲ្យរីករាយ ព្រោះបុគ្គលអ្នកច្រើនដោយសេចក្តីរីករាយ ច្រើនដោយសេចក្តីស្រស់ស្រាយ ច្រើនដោយសេចក្តីត្រេកអរ ច្រើនដោយសេចក្តីស្រួលចិត្ត រមែងធ្វើឲ្យជាក់ច្បាស់នូវប្រយោជន៍ដ៏ក្រៃលែង គឺនិព្វាន។ នេះឯង បញ្ញានាំឲ្យរីករាយ ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញានាំឲ្យរីករាយ។
[១៤៦] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាជាគ្រឿងស្ទុះទៅ តើបញ្ញាជាគ្រឿងស្ទុះទៅ ដូចម្តេច។ ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះរូបណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណាក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី បញ្ញាស្ទុះទៅឆាប់ កាន់រូបទាំងអស់នោះ ថាមិនទៀង ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះស្ទុះទៅឆាប់ ថាជាទុក្ខ