ឯបុគ្គលអ្នកចូលទៅអាស្រ័យនឹងគ្រូ ក៏មាន ២ ពួក គឺ បុគ្គលពួកមួយ ជាអ្នកច្រើនដោយវិហារធម៌ ពួកមួយ ជាអ្នកមិនច្រើនដោយវិហារធម៌ បុគ្គលណា ដែលច្រើនដោយវិហារធម៌ បុគ្គលនោះ ជាអ្នកលើសលុប ជាអ្នកក្រៃលែង ជាអ្នកវិសេស ជាងបុគ្គលពួកមួយនោះ ញាណរបស់បុគ្គលនោះ បែកធ្លាយជាង នេះបុគ្គលអ្នកដល់នូវបដិសម្ភិទាពីរពួក បុគ្គលអ្នកបរិបូណ៌ដោយបុព្វយោគពីរពួក បុគ្គលជាពហុស្សូតពីរពួក បុគ្គលអ្នកច្រើនដោយទេសនាពីរពួក បុគ្គលអ្នកចូលទៅអាស្រ័យនឹងគ្រូពីរពួក។ ឯបុគ្គលអ្នកច្រើនដោយវិហារធម៌ ក៏មាន ២ ពួក គឺពួកមួយជាអ្នកច្រើនដោយការពិចារណា ពួកមួយ ជាអ្នកមិនច្រើនដោយការពិចារណ បុគ្គលណាច្រើនដោយការពិចារណា បុគ្គលនោះ ជាអ្នកលើសលុប ជាអ្នកក្រៃលែង ជាអ្នកវិសេស ជាងបុគ្គលពួកមួយនោះ ញាណរបស់បុគ្គលនោះ បែកធ្លាយជាង នេះបុគ្គលអ្នកដល់នូវបដិសម្ភិទាពីរពួក បុគ្គលអ្នកបរិបូណ៌ ដោយបុព្វយោគពីរពួក បុគ្គលជាពហុស្សូតពីរពួក បុគ្គលអ្នកច្រើនដោយទេសនាពីរពួក បុគ្គលចូលទៅអាស្រ័យនឹងគ្រូពីរពួក បុគ្គលច្រើនដោយវិហារធម៌ពីរពួក។ ឯបុគ្គលច្រើនដោយការពិចារណាក៏មាន ២ ពួក គឺពួកមួយ ជាអ្នកដល់នូវសេក្ខប្បដិសម្ភិទា