គឺបាននូវភាពនៃចិត្តមានអារម្មណ៍តែមួយ ១ វីរិយៈ មិនមែនសមាធិ សមាធិមិនមែនវីរិយៈ វីរិយៈដោយឡែក សមាធិដោយឡែក ១ បើភិក្ខុអាស្រ័យចិត្ត ហើយបានសមាធិ គឺបាននូវភាពនៃចិត្តមានអារម្មណ៍តែមួយ ១ ចិត្តមិនមែនសមាធិ សមាធិមិនមែនចិត្ត ចិត្តដោយឡែក សមាធិដោយឡែក ១ បើភិក្ខុអាស្រ័យនូវវីមំសា ហើយបានសមាធិ គឺបាននូវភាពនៃចិត្តមានអារម្មណ៍តែមួយ ១ វីមំសាមិនមែនសមាធិ សមាធិមិនមែនវីមំសា វីមំសាដោយឡែក សមាធិដោយឡែក ១ នេះឯង បទ ៨ របស់ឫទ្ធិ ប្រព្រឹត្តទៅដើម្បីបាននូវឫទ្ធិ ដើម្បីបានចំពោះនូវឫទ្ធិ ដើម្បីការធ្វើឲ្យប្លែកនៃឫទ្ធិ ដើម្បីបង្ហូរទៅនៃឫទ្ធិ ដើម្បីភាពនៃការស្ទាត់ក្នុងឫទ្ធិ ដើម្បីសេចក្តីក្លៀវក្លាក្នុងឫទ្ធិ។
[១៥៥] ឫទ្ធិ មានមូល ១៦ តើដូចម្តេច។ ចិត្តដែលមិនទ្រោម រមែងមិនញាប់ញ័រ ក្នុងការខ្ជិលច្រអូស ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ (ទុកជាមូល) ១ ចិត្តដែលមិនប៉ោងឡើង រមែងមិនញាប់ញ័រក្នុងសេចក្តីរវើយរវាយ ហេតុនោះឈ្មោះថាចិត្តមិនញាប់ញ័រ (ទុកជាមូល) ១ ចិត្តដែលមិនទន់ទោរ រមែងមិនញាប់ញ័រក្នុងរាគៈ