ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលមិនបង្អោន រមែងមិនញាប់ញ័រក្នុងព្យាបាទ ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលមិនអាស្រ័យ រមែងមិនញាប់ញ័រក្នុងទិដ្ឋិ ហេតុនោះ ឈ្មោះថាថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលមិនជាប់ជំពាក់ រមែងមិនញាប់ញ័រក្នុងឆន្ទរាគ ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលផុតស្រឡះ រមែងមិនញាប់ញ័រក្នុងកាមរាគ ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលគ្មានគ្រឿងប្រកប រមែងមិនញាប់ញ័រក្នុងកិលេស ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលគ្មានភ្លឺគឺកិលេស រមែងមិនញាប់ញ័រក្នុងភ្លឺគឺកិលេស ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលមានអារម្មណ៍តែមួយ រមែងមិនញាប់ញ័រ ក្នុងកិលេសមានសភាពផ្សេង ៗ ហេតុនោះ ឈ្មោះថា ចិត្តមិនញាប់ញ័រ ១ ចិត្តដែលមានសទ្ធាថែរក្សា រមែងមិនញាប់ញ័រក្នុងវត្ថុមិនគួរជឿ ហេតុនោះ ឈ្មោះថា ចិត្តមិនញាប់ញ័រ ១ ចិត្តដែលមានវីរិយៈថែរក្សា រមែងមិនញាប់ញ័រក្នុងការខ្ជិលច្រអូស ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលមានសតិថែរក្សា រមែងមិនញាប់ញ័រក្នុងប្រមាទ ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលមានសមាធិថែរក្សា រមែងមិនញាប់ញ័រ ក្នុងសេចក្តីរាយមាយ ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ ចិត្តដែលមានបញ្ញាថែរក្សា រមែងមិនញាប់ញ័រក្នុងអវិជ្ជា ហេតុនោះ ឈ្មោះថា ចិត្តមិនញាប់ញ័រ ១ ចិត្តដែលភ្លឺស្វាង រមែងមិនញាប់ញ័រក្នុងងងឹតគឺអវិជ្ជា