បើភិក្ខុមានឫទ្ធិនោះ កំពុងឈរចរចា ធ្វើសាកច្ឆាជាមួយព្រហ្មនោះ រូបនិម្មិតក៏ឈរចរចាធ្វើសាកច្ឆាជាមួយនឹងព្រហ្មនោះ ក្នុងទីនោះដែរ ភិក្ខុមានឫទ្ធិនោះ ធ្វើនូវការណាបាន រូបនិម្មិតក៏ធ្វើនូវការនោះបានដែរ នេះឫទ្ធិ គឺការអធិដ្ឋាន ដូចសេចក្តីដែលពោលមកនេះឯង។
[១៥៧] ឫទ្ធិ គឺការធ្វើឲ្យប្លែក តើដូចម្តេច។ ភិក្ខុនាម អភិភូ ជាសាវ័ករបស់ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធទ្រង់ព្រះមានសិខី លោកឋិតនៅឰដ៏ព្រហ្មលោក អាចញុំាងលោកធាតុទាំងមួយពាន់ឲ្យដឹងច្បាស់ដោយសំឡេងបាន ព្រះអភិភូនោះ មានកាយប្រាកដ សំដែងធម៌ក៏បាន មានកាយមិនប្រាកដ សំដែងធម៌ក៏បាន មានកាយពាក់កណ្តាលខាងក្រោមប្រាកដ សំដែងធម៌ក៏បាន មានកាយពាក់កណ្តាលខាងលើមិនប្រាកដ សំដែងធម៌ក៏បាន មានកាយពាក់កណ្តាលខាងលើប្រាកដ សំដែងធម៌ក៏បាន មានកាយពាក់កណ្តាលខាងក្រោមមិនប្រាកដ សំដែងធម៌ក៏