បាន ព្រះអភិភូនោះ លះបង់ភេទជាប្រក្រតី ហើយសំដែងភេទជាកុមារខ្លះ សំដែងភេទជានាគខ្លះ សំដែងភេទជាគ្រុឌខ្លះ សំដែងភេទជាយក្ខខ្លះ សំដែងភេទជាអសុរខ្លះ សំដែងភេទជាព្រះឥន្រ្ទខ្លះ សំដែងភេទជាទេញ្តខ្លះ សំដែងភេទជាព្រហ្មខ្លះ សំដែងភេទជាសមុទ្រខ្លះ សំដែងភេទជាភ្នំខ្លះ សំដែងភេទជាព្រៃខ្លះ សំដែងភេទជាសីហៈខ្លះ សំដែងភេទជាខ្លាធំខ្លះ សំដែងភេទជាខ្លាដំបងខ្លះ សំដែងភេទជាដំរីខ្លះ សំដែងភេទជាសេះខ្លះ សំដែងភេទជារថខ្លះ សំដែងភេទជាពលថ្មើរជើងខ្លះ សំដែងភេទជាកងទាហានប្លែក ៗ គ្នាខ្លះ នេះ ឫទ្ធិ គឺការធ្វើឲ្យប្លែក។
[១៥៨] ឫទ្ធិសម្រេចអំពីចិត្ត តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ និម្មិតនូវកាយ មានរូបដែលសម្រេចអំពីចិត្ត មានអវយវៈធំតូចសព្វគ្រប់ មានឥន្រ្ទិយមិនថោកថយ ជាកាយដទៃអំពីកាយនេះ ប្រៀបដូចបុរសដកចេញនូវបណ្តូលអំពីស្មៅយាប្លង បុរសនោះ មានសេចក្តីដឹងយ៉ាងនេះថា នេះឯងស្មៅយាប្លង នេះបណ្តូល ឯស្មៅយាប្លងដោយឡែក បណ្តូលដោយឡែក បណ្តូលគេដកចេញមកអំពីស្មៅយាប្លងហ្នឹងឯង