មួយទៀត ប្រៀប​ដូច​បុរស​ហូតដាវ​ចេញ​អំពី​ស្រោម បុរស​នោះ​មាន​សេចក្តី​ដឹង​យ៉ាងនេះ​ថា នេះ​ដាវ នេះ​ស្រោម ឯដាវ​ដោយឡែក ស្រោម​ដោយឡែក ដាវ​គេ​ហូត​ចេញ​មក​អំពី​ស្រោម​ហ្នឹងឯង ពុំ​នោះ​សោត ប្រៀប​ដូច​បុរស​ទាញ​យក​ពស់​ចេញ​អំពី​ត្រក បុរស​នោះ​មាន​សេចក្តី​ដឹង​យ៉ាងនេះ​ថា នេះ​ពស់ នេះ​ត្រក ឯពស់​ដោយឡែក ត្រក​ដោយឡែក ពស់​គេ​ទាញ​ចេញ​មក​អំពី​ត្រក​ហ្នឹងឯង យ៉ាងណាមិញ ភិក្ខុ​និម្មិត​នូវ​កាយ មាន​រូប​ដែល​សម្រេច​អំពី​ចិត្ត មាន​អវយវៈ​ធំ​តូច​សព្វគ្រប់ មាន​ឥន្រ្ទិយ​មិន​ថោកថយ ជា​កាយ​ដទៃ​អំពី​កាយ​នេះ ក៏​យ៉ាងនោះ​ដែរ នេះ ឫទ្ធិ​សម្រេច​អំពី​ចិត្ត។
 [១៥៩] ឫទ្ធិ គឺ​ការផ្សាយ​ចេញ​នៃ​ញាណ តើ​ដូចម្តេច។ ឈ្មោះថា​ឫទ្ធិ គឺ​ការផ្សាយ​ចេញ​នៃ​ញាណ ព្រោះ​សម្រេច​អត្ថ​នៃ​ការ​លះបង់​នូវ​សេចក្តី​សំគាល់​ថា​ទៀង ដោយ​ការពិចារណា​ឃើញថា​មិន​ទៀង ឈ្មោះថា​ឫទ្ធិ គឺ​ការផ្សាយ​ចេញ​នៃ​ញាណ ព្រោះ​សម្រេច​អត្ថ​នៃ​ការ​លះបង់​នូវ​សេចក្តី​សំគាល់​ថា​ជា​សុខ ដោយ​ការពិចារណា​ឃើញថា​ជា​ទុក្ខ
ថយ | ទំព័រទី ២៧៨ | បន្ទាប់