នូវសេចក្តីសំគាល់ថាខ្លួន ដោយការពិចារណាឃើញថាមិនមែនខ្លួន នូវសេចក្តីត្រេកត្រអាល ដោយការពិចារណាឃើញថាជាសេចក្តីនឿយណាយ នូវតម្រេក ដោយការពិចារណាឃើញនូវវិរាគធម៌ នូវហេតុជាទីកើត ដោយការពិចារណាឃើញនូវការរំលត់ នូវសេចក្តីប្រកាន់ ដោយការពិចារណាឃើញនូវការលះបង់ (ដូចជា) ឫទ្ធិ គឺការផ្សាយចេញនៃញាណរបស់ព្រះពក្កុលៈមានអាយុ ឫទ្ធិ គឺការផ្សាយចេញនៃញាណរបស់ព្រះសំកិច្ចៈមានអាយុ និងឫទ្ធិគឺការផ្សាយចេញនៃញាណ របស់ព្រះភូតបាលមានអាយុ នេះឫទ្ធិ គឺការផ្សាយចេញនៃញាណ។
[១៦០] ឫទ្ធិ គឺការផ្សាយចេញនៃសមាធិ តើដូចម្តេច។ ឈ្មោះថាឫទ្ធិ គឺការផ្សាយចេញនៃសមាធិ ព្រោះសម្រេចអត្ថនៃការលះបង់នូវនីវរណៈដោយបឋមជ្ឈាន ឈ្មោះថាឫទ្ធិ គឺការផ្សាយចេញសមាធិ ព្រោះសម្រេចអត្ថនៃការលះបង់នូវវិតក្កៈ និងវិចារៈ ដោយទុតិយជ្ឈាន ព្រោះសម្រេចអត្ថនៃការលះបង់នូវបីតិ ដោយតតិយជ្ឈាន។បេ។ ព្រោះសម្រេចអត្ថនៃការលះបង់នូវសុខ និងទុក្ខ ដោយចតុត្ថជ្ឈាន។បេ។