[១៦៣] ឫទ្ធិ​របស់​បុគ្គល​មានបុណ្យ តើ​ដូចម្តេច។ ព្រះរាជា​ចក្រពត្តិ ទ្រង់​សេ្តច​ទៅកាន់​អាកាស​បាន មួយអន្លើដោយ​សេនា​ប្រកបដោយ​អង្គ ៤ ដោយហោចទៅ រាប់​តាំង​អំពី​បុរស​អ្នក​ចង និង​អ្នករក្សា​សេះ ឫទ្ធិ​របស់​បុគ្គល​មានបុណ្យ ឈ្មោះ​ជោ​តិយ​គហបតី ឫទ្ធិ​របស់​បុគ្គល​មានបុណ្យ ឈ្មោះ​ជដិល​គហបតី ឫទ្ធិ​របស់​បុគ្គល​មានបុណ្យ ឈ្មោះ​មេ​ណ្ឌ​កគហបតី ឫទ្ធិ​របស់​បុគ្គល​មានបុណ្យ ឈ្មោះ​ឃោសិ​តគហបតី ឫទ្ធិ​របស់​បុគ្គល​មានបុណ្យ​ធំ​ទាំង ៥ នាក់ ឈ្មោះថា​អ្នកមាន​បុណ្យ នេះ ឫទ្ធិ​របស់​បុគ្គល​មានបុណ្យ។
 [១៦៤] ឫទ្ធិ​សម្រេច​ដោយ​វិជ្ជា តើ​ដូចម្តេច។ ពួក​វិជ្ជាធរ រាយ (ឬជប់) នូវ​វិជ្ជា ហោះ​ទៅកាន់​អាកាស​ទទេ តំណែង​ខ្លួន​ជា​ដំរី​ខ្លះ តំណែង​ខ្លួន​ជា​សេះ​ខ្លះ តំណែង​ខ្លួន​ជារ​ថខ្លះ តំណែង​ខ្លួន​ជា​ពលថ្មើរជើង​ខ្លះ តំណែង​ខ្លួន​ជា​កងទាហាន​ផ្សេង ៗ ខ្លះ នេះ ឫទ្ធិ​សម្រេច​ដោយ​វិជ្ជា។
ថយ | ទំព័រទី ២៨៤ | បន្ទាប់