ញាណមានកិរិយាឃើញជាអធិបតី ជាហេតុ ជាបច្ច័យនៃចិត្ត ញាណដែលប្រកបដោយចិត្តនោះ មាននិរោធជាអារម្មណ៍ យ៉ាងនេះ ឈ្មោះថាបុគ្គលត្រាស់ដឹងដោយបច្ចុប្បន្នចិត្តផង ដោយញាណផង ក្នុងខណៈនៃលោកុត្តរមគ្គ។
[១៦៨] ការត្រាស់ដឹង មានត្រឹមតែប៉ុណ្ណោះទេឬ។ មិនមែនមានតែប៉ុណ្ណោះទេ ក្នុងខណៈនៃលោកុត្តរមគ្គ មានការត្រាស់ដឹងដោយការឃើញ គឺសម្មាទិដ្ឋិ មានការត្រាស់ដឹងដោយកិរិយាលើកចិត្តកាន់អារម្មណ៍ គឺសម្មាសង្កប្បៈ ការត្រាស់ដឹងដោយកិរិយាកំណត់ គឺសម្មាវាចា ការត្រាស់ដឹង ដោយការខ្នះខ្នែង គឺសម្មាកម្មន្តៈ ការត្រាស់ដឹងដោយកិរិយាផូរផង់ គឺសម្មាអាជីវៈ ការត្រាស់ដឹងដោយកិរិយាផ្គងឡើង គឺសម្មាវាយាមៈ ការត្រាស់ដឹងដោយការប្រុង គឺសម្មាសតិ ការត្រាស់ដឹងដោយកិរិយាមិនរាយមាយ គឺសម្មាសមាធិ ការត្រាស់ដឹងដោយការប្រុង គឺសតិសម្ពោជ្ឈង្គ។បេ។