សមថៈ និង​វិបស្សនា ដោយ​អត្ថ​ថា​ជា​គោចរ ជា​គុណជាតិ​មាន​រស​តែមួយ ជាប់គ្នា​ជាគូ មិន​កន្លង​នូវ​គ្នានឹងគ្នា ដោយ​ប្រការ​ដូច្នេះ ព្រោះហេតុនោះ លោក​ទើប​ពោល​ថា ភិក្ខុ​ចម្រើន​ធម៌ ដែល​ជាប់គ្នា​ជាគូ គឺ​សមថៈ និង​វិបស្សនា ដោយ​អត្ថ​ថា​ជា​គោចរ។
 [១០] ភិក្ខុ​ចម្រើន​ធម៌ ដែល​ជាប់គ្នា​ជាគូ គឺ​សមថៈ និង​វិបស្សនា ដោយ​អត្ថ​ថា លះបង់ តើ​ដូ​ចមេ្តច។ កាល​បុគ្គល​លះ​នូវ​កិលេស​ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នូវ​ខន្ធ​ផង ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ការ​មិន​រាយមាយ គឺ​សមាធិ មាន​និរោធ​ជា​គោចរ កាល​បុគ្គល​លះ​នូវ​កិលេស​ដែល​ច្រឡំ​ដោយ​អវិជ្ជា​ផង នូវ​ខន្ធ​ផង វិបស្សនា ដោយ​អត្ថ​ថា​ឃើញ​រឿយ ៗ ក៏​មាន​និរោធ​ជា​គោចរ​ដែរ សមថៈ និង​វិបស្សនា ដោយ អត្ថ​ថា​លះបង់ ជា​គុណជាតិ​មាន​រស​តែមួយ ជាប់គ្នា​ជាគូ មិន​កន្លង​នូវ​គ្នានឹងគ្នា ដោយ​ប្រការ​ដូច្នេះ ព្រោះហេតុនោះ លោក​ទើប​ពោល​ថា ភិក្ខុ​ចម្រើន​ធម៌​ដែល​ជាប់គ្នា ជាគូ គឺ​សមថៈ និង​វិបស្សនា ដោយ​អត្ថ​ថា​លះបង់។
 ភិក្ខុ​ចម្រើន​ធម៌ ដែល​ជាប់គ្នា​ជាគូ គឺ​សមថៈ និង​វិបស្សនា ដោយ​អត្ថ​ថា​លះ​ស្រឡះ តើ​ដូ​ចមេ្តច។ កាល​បុគ្គល​លះ​ស្រឡះ​នូវ​កិលេស​ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នូវ​ខន្ធ​ផង ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ការ​មិន​រាយមាយ គឺ​សមាធិ មាន​និរោធ​ជា​គោចរ កាល​បុគ្គល​លះ​ស្រឡះ​នូវ​កិលេស​ដែល​ច្រឡំ​ដោយ​អវិជ្ជា​ផង នូវ​ខន្ធ​ផង វិបស្សនា ដោយ​អត្ថ​ថា​ឃើញ​រឿយ ៗ ក៏​មាន​និរោធ​ជា​គោចរ​ដែរ
ថយ | ទំព័រទី ២៩ | បន្ទាប់