[១៦៩] ការត្រាស់ដឹង មានត្រឹមតែប៉ុណ្ណេះទេឬ។ មិនមែនមានត្រឹមតែប៉ុណ្ណេះទេ ក្នុងខណៈនៃសោតាបតិ្តមគ្គ មានការត្រាស់ដឹងដោយកិរិយាយល់ គឺសម្មាទិដ្ឋិ។បេ។ មានការត្រាស់ដឹង គឺអមតនិព្វាន ដោយអត្ថថាជាទីបំផុត (នៃកិច្ចក្នុងសាសនា)។
ការត្រាស់ដឹងមានត្រឹមតែប៉ុណ្ណេះទេឬ។ មិនមែនមានត្រឹមតែប៉ុណ្ណេះទេ ក្នុងខណៈនៃសោតាបត្តិផល មានការត្រាស់ដឹងដោយកិរិយាយល់ គឺសម្មាទិដ្ឋិ។បេ។ ការត្រាស់ដឹង គឺអនុប្បាទញ្ញាណ ដោយអត្ថថារម្ងាប់ ការត្រាស់ដឹងគឺឆន្ទៈ ដោយអត្ថថាជាឫស។បេ។ ការត្រាស់ដឹង គឺអមតនិព្វាន ដោយអត្ថថាជាទីបំផុត (នៃកិច្ចក្នុងសាសនា)។
ការត្រាស់ដឹង មានតែប៉ុណ្ណេះទេឬ។ មិនមែនមានតែប៉ុណ្ណេះទេ ក្នុងខណៈនៃសកទាគាមិមគ្គ។បេ។ ក្នុងខណៈនៃសកទាគាមិផល ក្នុងខណៈនៃអនាគាមិមគ្គ ក្នុងខណៈនៃអនាគាមិផល ក្នុងខណៈនៃអរហត្តមគ្គ ក្នុងខណៈនៃអរហត្តផល មានការត្រាស់ដឹងដោយការយល់ គឺសម្មាទិដ្ឋិ ការត្រាស់ដឹងដោយការលើកចិត្តកាន់អារម្មណ៍ គឺសម្មាសង្កប្បៈ។បេ។