បញ្ញិន្រ្ទិយ ថ្លា​ដោយ​ការ​ឃើញ អវិជ្ជា​ជា​កករ​ល្អក់ បុគ្គល​លះ​ចោល​នូវ អវិជ្ជា​ជា​កករ​ល្អក់ ហើយ​ក្រេប​ផឹក​នូវ​ធម្មជាត​ដ៏​ថ្លា​ដោយ​ការ​ឃើញ របស់​បញ្ញិន្រ្ទិយ (ដោយ​ព្រហ្មចរិយៈ​ណា) ហេតុ​នោះ (ព្រហ្មចរិយ​នោះ) ឈ្មោះថា​ថ្លា​គួរ​ក្រេប​ផឹក សទ្ធា ពលៈ ថ្លា​ដោយ​ការ​មិន​ញាប់ញ័រ ព្រោះ​ការ​មិន​ជឿ ការ​មិន​ជឿ ជា​កករ​ល្អក់ បុគ្គល​លះ ចោល​នូវ​ការ​មិន​ជឿ ជា​កករ​ល្អក់ ហើយ​ក្រេប​ផឹក​នូវ​ធម្មជាត​ដ៏​ថ្លា ដោយ​ការ​មិន​ញាប់ ញ័រ ព្រោះ​ធម្មជាតិ​មិន​ជឿ របស់​សទ្ធា​ពលៈ (ដោយ​ព្រហ្មចរិយៈ​ណា) ហេតុ​នោះ (ព្រហ្មចរិយៈ​នោះ) ឈ្មោះថា​ថ្លា​គួរ​ក្រេប​ផឹក វីរិយ​ពលៈ ថ្លា​ដោយ​ការ​មិន​ញាប់ញ័រ ព្រោះ​សេចក្តី​ខ្ជិល សេចក្តី​ខ្ជិល ជា​កករ​ល្អក់ បុគ្គល​លះ​ចោល​នូវ​សេចក្តី​ខ្ជិល​ជា​កករ​ល្អក់ ហើយ​ក្រេប​ផឹក​នូវ​ធម្មជាត​ដ៏​ថ្លា ដោយ​ការ​មិន​ញាប់ញ័រ ព្រោះ​សេចក្តី​ខ្ជិល របស់ វីរិយ​ពលៈ (ដោយ​ព្រហ្មចរិយៈ​ណា) ហេតុ​នោះ (ព្រហ្មចរិយៈ​នោះ) ឈ្មោះថា​ថ្លា​គួរ ក្រេប​ផឹក សតិ​ពលៈ ថ្លា​ដោយ​ការ​មិន​ញាប់ញ័រ​ព្រោះ​បមា​ទៈ បមា​ទៈ ជា​កករ​ល្អក់ បុគ្គល​លះ​ចោល​នូវ​បមា​ទៈ​ជា​កករ​ល្អក់ ហើយ​ក្រេប​ផឹក​នូវ​ធម្មជាត ដ៏​ថ្លា​ដោយ​ការ មិន​ញាប់ញ័រ​ព្រោះ​បមា​ទៈ របស់​សតិ​ពលៈ (ដោយ​ព្រហ្មចរិយៈ​ណា) ហេតុ​នោះ (ព្រហ្មចរិយៈ​នោះ) ឈ្មោះថា​ថ្លា​គួរ​ក្រេប​ផឹក
ថយ | ទំព័រទី ៣ | បន្ទាប់