សមុច្ឆេទ​វិ​រាគៈ សម្រាប់​បុគ្គល កាល​ចម្រើន​មគ្គ ជា​លោ​កុត្ត​រៈ ដែល​ដល់​នូវ​ការ​អស់​ទៅ បដិ​ប្ប​ស្ស​ទ្ធិ​វិ​រាគៈ មាន​ក្នុង​ខណៈ​នៃ​ផល និស្សរណ​វិ​រាគៈ គឺជា​និរោធ និព្វាន នេះ​សម្មាទិដ្ឋិ មាន​វិ​រាគៈ ៥។ បុគ្គល​ណា មាន​ឆន្ទៈ​កើត​ហើយ ជា​អ្នកមាន​សទ្ធា​ចុះ​ស៊ប់​ក្នុង​វិ​រាគៈ​ទាំង ៥ នេះ ចិត្ត​របស់​បុគ្គល​នោះ ឈ្មោះថា​អធិដ្ឋាន​ល្អ​ហើយ។
 [១៧៧] សម្មាទិដ្ឋិ មាន​និរោធ ៥ តើ​ដូចម្តេច។ វិ​ក្ខម្ភ​ននិ​រោធ ១ តទង្គ​និរោធ ១ សមុច្ឆេទ​និរោធ ១ បដិ​ប្ប​ស្ស​ទ្ធិ​និរោធ ១ និស្សរណ​និរោធ ១។ ឯវិ​ក្ខម្ភ​ននិ​រោធ សម្រាប់​បុគ្គល (កាល​លះបង់) នូវ​នី​វរ​ណៈ ហើយ​ចម្រើន​បឋមជ្ឈាន តទង្គ​និរោធ សម្រាប់​បុគ្គល (កាល​លះបង់) នូវ​ទិដ្ឋិ ហើយ​ចម្រើន​នូវ​សមាធិ ដែល​ជា​ចំណែក​នៃ​សេចក្តី​ទំ​លុះ​ទំ​លាយ សមុច្ឆេទ​និរោធ សម្រាប់​បុគ្គល កាល​ចម្រើន​មគ្គ​ជា​លោ​កុត្ត​រៈ ដែល​ដល់​នូវ​ការ​អស់​ទៅ បដិ​ប្ប​ស្ស​ទ្ធិ​និរោធ មាន​ក្នុង​ខណៈ​នៃ​ផល និស្សរណ​និរោធ គឺជា​អមត​ធាតុ នេះ​សម្មាទិដ្ឋិ​មាន​និរោធ ៥។ បុគ្គល​ណា​មាន​ឆន្ទៈ​កើត​ហើយ ជា​អ្នកមាន​សទ្ធា​ចុះ​ស៊ប់​ក្នុង​និរោធ​ទាំង ៥ នេះ ចិត្ត​របស់​បុគ្គល​នោះ ឈ្មោះថា​អធិដ្ឋាន​ល្អ​ហើយ។
ថយ | ទំព័រទី ៣០០ | បន្ទាប់