សមថៈ និង​វិបស្សនា ដោយ​អត្ថ​ថា ប្រែត្រឡប់ ជា​គុណជាតិ​មាន​រស​តែមួយ ជាប់គ្នា​ជាគូ មិន​កន្លង​នូវ​គ្នានឹងគ្នា ដោយ​ប្រការ​ដូច្នេះ ព្រោះហេតុនោះ លោក​ទើប​ពោល​ថា ភិក្ខុ​ចម្រើន​ធម៌ ដែល​ជាប់គ្នា​ជាគូ គឺ​សមថៈ និង​វិបស្សនា ដោយ​អត្ថ​ថា ប្រែត្រឡប់។
 [១១] ភិក្ខុ​ចម្រើន​ធម៌​ដែល​ជាប់គ្នា​ជាគូ គឺ​សមថៈ និង​វិបស្សនា ដោយ​អត្ថ​ថា​ល្អិត តើ​ដូ​ចមេ្តច។ កាល​បុគ្គល​លះ​ឧទ្ធច្ចៈ ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ការ​មិន​រាយមាយ គឺ​សមាធិ ជា​ធម៌​ដ៏​ល្អិត មាន​និរោធ​ជា​គោចរ កាល​បុគ្គល​លះ​អវិជ្ជា វិបស្សនា ដោយ​អត្ថ​ថា​ឃើញ​រឿយ ៗ ក៏​ជា​គុណជាតិ​ដ៏​ល្អិត មាន​និរោធ​ជា​គោចរ​ដែរ សមថៈ និង​វិបស្សនា ដោយ​អត្ថ​ថា​ល្អិត ជា​គុណជាតិ​មាន​រស​តែមួយ ជាប់គ្នា​ជាគូ មិន​កន្លង​នូវ​គ្នានឹងគ្នា​ដោយ​ប្រការ​ដូច្នេះ ព្រោះហេតុនោះ លោក​ទើប​ពោល​ថា ភិក្ខុ​ចម្រើន​ធម៌​ដែល​ជាប់គ្នា​ជាគូ គឺ សមថៈ និង​វិបស្សនា ដោយ​អត្ថ​ថា​ល្អិត។
 ភិក្ខុ​ចម្រើន​ធម៌ ដែល​ជាប់គ្នា​ជាគូ គឺ​សមថៈ និង​វិបស្សនា ដោយ​អត្ថ​ថា​ឧត្តម តើ​ដូ​ចមេ្តច។ កាល​បុគ្គល​លះ​ឧទ្ធច្ចៈ ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ការ​មិន​រាយមាយ គឺ សមាធិ ជា​ធម៌​ដ៏​ឧត្តម មាន​និរោធ​ជា​គោចរ កាល​បុគ្គល​លះ​អវិជ្ជា វិបស្សនា ដោយ​អត្ថ​ថា ឃើញ​រឿយ ៗ ក៏​ជា​គុណជាតិ​ដ៏​ឧត្តម មាន​និរោធ​ជា​គោចរ​ដែរ
ថយ | ទំព័រទី ៣១ | បន្ទាប់