មិនឮសម្លេងនៃការត្រិះរិះ ឬការពិចារណា របស់បុគ្គលកំពុងត្រិះរិះ ឬពិចារណាហើយទាយទេ គ្រាន់តែកំណត់ដឹងដោយចិត្តនូវចិត្តរបស់បុគ្គល ដែលចូលកាន់សមាធិ មិនមានវិតក្កៈ មិនមានវិចារៈថា មនោសង្ខារទាំងឡាយ ដែលលោកដ៏ចម្រើននេះ បានតាំងទុកហើយ ដោយ ប្រការណា លោកដ៏ចម្រើននោះ នឹងត្រិះរិះនូវវិតក្កៈបែបនេះ ក្នុងលំដាប់នៃចិត្តនេះ ដោយប្រការនោះ បើបុគ្គលនោះ ទាយឲ្យច្រើន ការទាយនោះ ក៏នៅតែយ៉ាងនោះដដែល គ្មានប្លែកទេ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អាទេសនាបាដិហារ្យ។
[១៩២] ម្នាលភិក្ខុទាំងឡាយ អនុសាសនីបាដិហារ្យ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ តែងប្រៀនប្រដៅ យ៉ាងនេះថា អ្នកទាំងឡាយ ចូរត្រិះរិះយ៉ាងនេះចុះ កុំត្រិះរិះយ៉ាងនេះឡើយ ចូរធ្វើទុកក្នុងចិត្តយ៉ាងនេះចុះ កុំធ្វើទុកក្នុងចិត្តយ៉ាងនេះឡើយ ចូរលះបង់អំពើនេះ ចូរចូលឈាននេះទៅ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អនុសាសនានីបាដិហារ្យ ម្នាលភិក្ខុទាំងឡាយ នេះឯង បាដិហារ្យ ៣ យ៉ាង។