សមថៈ និង​វិបស្សនា ដោយ​អត្ថ​ថា​ឧត្តម ជា​គុណជាតិ​មាន​រស​តែមួយ ជាប់គ្នា​ជាគូ មិន​កន្លង​នូវ​គ្នានឹងគ្នា ដោយ​ប្រការ​ដូច្នេះ ព្រោះហេតុនោះ លោក​ទើប​ពោល​ថា ភិក្ខុ​ចម្រើន​ធម៌ ដែល​ជាប់គ្នា​ជាគូ គឺ​សមថៈ និង​វិបស្សនា ដោយ​អត្ថ​ថា​ឧត្តម។
 ភិក្ខុ​ចម្រើន​ធម៌ ដែល​ជាប់គ្នា​ជាគូ គឺ​សមថៈ និង​វិបស្សនា ដោយ​អត្ថ​ថា​រួច​ស្រឡះ តើ​ដូ​ចមេ្តច។ កាល​បុគ្គល​លះ​នូវ​ឧទ្ធច្ចៈ ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ការ​មិន​រាយមាយ គឺ​សមាធិ ជា​ធម៌​រួច​ស្រឡះ មាន​និរោធ​ជា​គោចរ កាល​បុគ្គល​លះ​នូវ​អវិជ្ជា វិបស្សនា ដោយ​អត្ថ​ថា​ឃើញ​រឿយ ៗ ក៏​ជា​គុណជាតិ​រួច​ស្រឡះ មាន​និរោធ​ជា​គោចរ​ដែរ បន្ទាប់មក ចេ​តោ​វិមុត្តិ ព្រោះ​ការ​រសាយ​ចេញ​ចាក​រាគៈ បញ្ញា​វិមុត្តិ ព្រោះ​ការ​រសាយ​ចេញ​ចាក​អវិជ្ជា (ក៏​កើតមាន) សមថៈ និង​វិបស្សនា ដោយ​អត្ថ​ថា​រួច​ស្រឡះ ជា​គុណជាតិ​មាន​រស​តែមួយ ជាប់គ្នា​ជាគូ មិន​កន្លង​នូវ​គ្នានឹងគ្នា ដោយ​ប្រការ​ដូច្នេះ ព្រោះហេតុនោះ លោក​ទើប​ពោល​ថា ភិក្ខុ​ចម្រើន​ធម៌ ដែល​ជាប់គ្នា​ជាគូ គឺ​សមថៈ និង​វិបស្សនា ដោយ​អត្ថ​ថា​រួច​ស្រឡះ។
ថយ | ទំព័រទី ៣២ | បន្ទាប់