ពាក្យ​ថា ភាវនា បាន​ដល់​ភាវនា ៤។បេ។ ភាវនា ដោយ​អត្ថ​ថា​សេព​រឿយ ៗ។បេ។ បុគ្គល​ពួក​មួយ ក្នុង​លោក​នេះ ពិចារណា​ឃើញ​នូវ​ទុក្ខវេទនា។បេ។ នូវ​អទុ​ក្ខម​សុខវេទនា​នូវ​វេទនា​ដែល​កើតអំពី​ចក្ខុ​សម្ផ័​ស្ស នូវ​វេទនា​ដែល​កើតអំពី​សោ​តសម្ផ័​ស្ស នូវ​វេទនា​ដែល​កើតអំពី​ឃាន​សម្ផ័​ស្ស។បេ។ កាល​លះបង់ រមែង​លះបង់​នូវ​ការ​ប្រកាន់ បុគ្គល​ពិចារណា​ឃើញ​នូវ​វេទនា ដោយ​អាការ​ទាំង ៧ នេះ វេទនា ឈ្មោះថា​ឧបដ្ឋាន មិន​ឈ្មោះថា​សតិ​ទេ ឯស​តិ ឈ្មោះថា​ឧបដ្ឋាន​ផង ឈ្មោះថា​សតិ​ផង បុគ្គល​ពិចារណា​ឃើញ​នូវ​វេទនា​នោះ ដោយ​សតិ​នោះ ដោយ​ញាណ​នោះ ព្រោះហេតុនោះ លោក​ពោល​ថា វេទនា​សុ​វេទ​នា​នុបស្ស​នា​សតិ​ប្ប​ដ្ឋាន​ភាវនា ដោយ​ប្រការ​ដូច្នេះ។
 ពាក្យ​ថា ភាវនា បាន​ដល់​ភាវនា ៤។បេ។ ភាវនា ដោយ​អត្ថ​ថា​សេព​រឿយ ៗ។បេ។ ភិក្ខុ​ជា​អ្នក​ពិចារណា​ឃើញ​នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ យ៉ាងនេះ​ឯង។
 [២០០] ជា​អ្នក​ពិចារណា​ឃើញ​នូវ​ចិត្ត​ក្នុងចិត្ត តើ​ដូចម្តេច។ បុគ្គល​ពួក​មួយ ក្នុង​លោក​នេះ ពិចារណា​ឃើញ​ចិត្ត ដែល​ប្រកបដោយ​រាគៈ ថា​មិន​ទៀង មិនមែន​ថា​ទៀង​ទេ។បេ។ រមែង​លះបង់ មិន​ប្រកាន់​ទេ កាល​ពិចារណា​ឃើញថា​មិន​ទៀង រមែង​លះបង់​សេចក្តី​សំគាល់​ថា​ទៀង។បេ។
ថយ | ទំព័រទី ៣២៥ | បន្ទាប់