[២០៥] ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​នោះ​ឯង កាល​ពិចារណា​ឃើញ​ព្រះនិព្វាន​ថា ជា​ទុក្ខ នឹង​ប្រកបដោយ​អនុ​លោមិ​កខន្តី ពាក្យ​ដូច្នេះ​នុ៎ះ មិន​សម​ហេតុ​ទេ ភិក្ខុ​នោះ​មិន​ប្រកបដោយ​អនុ​លោមិ​កខន្តី នឹង​ចុះ​កាន់​សម្មត្តនិយាម​ធម៌ ពាក្យ​ដូច្នេះ​នុ៎ះ មិន​សម​ហេតុ​ទេ ភិក្ខុ​នោះ កាល​មិន​ចុះ​កាន់​សម្មត្តនិយាម​ធម៌ នឹង​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យ​ដូច្នេះ​នុ៎ះ មិន​សម​ហេតុ​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​នោះ​ឯង កាល​ពិចារណា​ឃើញ​ព្រះនិព្វាន​ថា​ជា​សុខ នឹង​ប្រកបដោយ​អនុ​លោមិ​កខន្តី ពាក្យ​ដូច្នេះ​នុ៎ះ ទើបសម​ហេតុ ភិក្ខុ​នោះ​ប្រកបដោយ​អនុ​លោមិ​កខន្តី នឹង​ចុះ​កាន់​សម្មត្តនិយាម​ធម៌ ពាក្យ​ដូច្នេះ​នុ៎ះ ទើបសម​ហេតុ ភិក្ខុ​នោះ កាល​ចុះ​កាន់​សម្មត្តនិយាម​ធម៌ នឹង​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យ​ដូច្នេះ​នុ៎ះ ទើបសម​ហេតុ។
ថយ | ទំព័រទី ៣៣២ | បន្ទាប់