ថា​ជា​របស់​ដែល​បច្ច័យ​ប្រជុំ​តាក់តែង ១ ថា​ជា​អាមិសៈ​នៃ​មារ ១ ថា​មានការ​កើតជា​ធម្មតា ១ មាន​ជរា​ជា​ធម្មតា ១ មាន​ព្យាធិ​ជា​ធម្មតា ១ មាន​មរណៈ​ជា​ធម្មតា ១ មាន​សោក​ជា​ធម្មតា ១ មានការ​ខ្សឹកខ្សួល​ជា​ធម្មតា ១ មាន​សេចក្តី​ចង្អៀតចង្អល់​ជា​ធម្មតា ១ មាន​សេចក្តី​សៅហ្មង​ជា​ធម្មតា ១ គឺថា កាល​ពិចារណា​ឃើញថា ខន្ធ ៥ មិន​ទៀង រមែង​បាន​អនុ​លោមិ​កខន្តី កាល​ពិចារណា​ឃើញថា ការ​រំលត់ខន្ធ ៥ គឺ​ព្រះនិព្វាន​ដ៏​ទៀង រមែង​ចុះ​កាន់​សម្មត្តនិយាម​ធម៌ កាល​ពិចារណា​ឃើញថា​ខន្ធ ៥ ជា​ទុក្ខ រមែង​បាន​អនុ​លោមិ​កខន្តី កាល​ពិចារណា​ឃើញថា ការ​រំលត់ខន្ធ ៥ គឺ​ព្រះនិព្វាន ជា​ឋាន​សុខ រមែង​ចុះ​កាន់​សម្មត្តនិយាម​ធម៌ កាល​ពិចារណា​ឃើញថា​ខន្ធ ៥ ជា​រោគ រមែង​បាន​អនុ​លោមិ​កខន្តី កាល​ពិចារណា​ឃើញថា ការ​រំលត់ខន្ធ ៥ គឺ​ព្រះនិព្វាន ជា​ឋាន​មិន​មាន​រោគ រមែង​ចុះ​កាន់​សម្មត្តនិយាម​ធម៌ កាល​ពិចារណា​ឃើញថា​ខន្ធ ៥ ជា​បូស រមែង​បាន​អនុ​លោមិ​កខន្តី កាល​ពិចារណា​ឃើញថា ការ​រំលត់ខន្ធ ៥ គឺ​ព្រះនិព្វាន ជា​ឋាន​មិន​មាន
ថយ | ទំព័រទី ៣៣៤ | បន្ទាប់