រមែង​ចុះ​កាន់​សម្មត្តនិយាម​ធម៌ កាល​ពិចារណា​ឃើញ​ខន្ធ ៥ ថា​សូន្យ រមែង​បាន​អនុ​លោមិ​កខន្តី កាល​ពិចារណា​ឃើញថា​ការ​រំលត់ខន្ធ ៥ គឺ​ព្រះនិព្វាន​ជា​ឋាន​សូន្យ (ចាក​កិលេស) ដ៏​ក្រៃលែង រមែង​ចុះ​កាន់​សម្មត្តនិយាម​ធម៌ កាល​ពិចារណា​ឃើញ​ខន្ធ ៥ ថា​មិនមែន​ខ្លួន រមែង​បាន​អនុ​លោមិ​កខន្តី កាល​ពិចារណា​ឃើញថា ការ​រំលត់ខន្ធ ៥ គឺ​ព្រះនិព្វាន ជា​ឋាន​មាន​អត្ថ​ដ៏​ឧត្តម រមែង​ចុះ​កាន់​សម្មត្តនិយាម​ធម៌ កាល​ពិចារណា​ឃើញ​នូវ​ខន្ធ ៥ ថា​ជា​ទោស រមែង​បាន​អនុ​លោមិ​កខន្តី កាល​ពិចារណា​ឃើញថា ការ​រំលត់ខន្ធ ៥ គឺ​ព្រះនិព្វាន ជា​ឋាន​មិន​មានទោស រមែង​ចុះ​កាន់​សម្មត្តនិយាម​ធម៌ កាល​ពិចារណា​ឃើញ ខន្ធ ៥ ថា​មានការ​ប្រែប្រួល​ជា​ធម្មតា រមែង​បាន​អនុ​លោមិ​កខន្តី កាល​ពិចារណា​ឃើញថា ការ​រំលត់ខន្ធ ៥ គឺ​ព្រះនិព្វាន ជា​ឋាន​មិន​មានការ​ប្រែប្រួល​ជា​ធម្មតា រមែង​ចុះ​កាន់​សម្មត្តនិយាម​ធម៌ កាល​ពិចារណា​ឃើញ​ខន្ធ ៥ ថា​មិន​មាន​ខ្លឹម រមែង​បាន​នូវ​អនុ​លោមិ​កខន្តី កាល​ពិចារណា​ឃើញថា ការ​រំលត់ខន្ធ ៥ គឺ​ព្រះនិព្វាន ជា​ឋាន​មាន​ខ្លឹម
ថយ | ទំព័រទី ៣៣៨ | បន្ទាប់