រមែង​ចុះ​កាន់​សម្មត្តនិយាម​ធម៌ កាល​ពិចារណា​ឃើញ​ខន្ធ ៥ ថា​ជា​ឫសគល់​នៃ​ការ​លំបាក រមែង​បាន​អនុ​លោមិ​កខន្តី កាល​ពិចារណា​ឃើញថា ការ​រំលត់ខន្ធ ៥ គឺ ព្រះនិព្វាន ជា​ឋាន​មិន​មាន​ឫសគល់​នៃ​សេចក្តី​លំបាក រមែង​ចុះ​កាន់​សម្មត្តនិយាម​ធម៌ កាល​ពិចារណា​ឃើញ​ខន្ធ ៥ ថា​ជា​អ្នកសម្លាប់ រមែង​បាន​អនុ​លោមិ​កខន្តី កាល​ពិចារណា​ឃើញថា ការ​រំលត់ខន្ធ ៥ គឺ​ព្រះនិព្វាន​មិនជា​ទី​សម្លាប់ រមែង​ចុះ​កាន់​សម្មត្តនិយាម​ធម៌ កាល​ពិចារណា​ឃើញ​ខន្ធ ៥ ថា​ប្រាសចាក​សេចក្តី​ចម្រើន រមែង​បាន​អនុ​លោមិ​កខន្តី កាល​ពិចារណា​ឃើញថា ការ​រំលត់ខន្ធ ៥ គឺ​ព្រះនិព្វាន មិនមែន​ជាទី​ប្រាសចាក​សេចក្តី​ចម្រើន រមែង​ចុះ​កាន់​សម្មត្តនិយាម​ធម៌ កាល​ពិចារណា​ឃើញ​ខន្ធ ៥ ថា​ប្រកបដោយ​អាសវៈ រមែង​បាន​អនុ​លោមិ​កខន្តី កាល​ពិចារណា​ឃើញថា ការ​រំលត់ខន្ធ ៥ គឺ​ព្រះនិព្វាន​មិន​មាន​អាសវៈ រមែង​ចុះ​កាន់​សម្មត្តនិយាម​ធម៌ កាល​ពិចារណា​ឃើញ​ខន្ធ ៥ ថា​បច្ច័យ​ប្រជុំ​តាក់តែង រមែង​បាន​អនុ​លោមិ​កខន្តី កាល​ពិចារណា​ឃើញថា ការ​រំលត់ខន្ធ ៥ គឺ​ព្រះនិព្វាន មិន​មាន​បច្ច័យ​ប្រជុំ​តាក់តែង រមែង​ចុះ​កាន់​សម្មត្តនិយាម​ធម៌ កាល​ពិចារណា​ឃើញ​ខន្ធ ៥ ថា​ជា​អាមិសៈ​នៃ​មារ រមែង​បាន​អនុ​លោមិ​កខន្តី កាល​ពិចារណា​ឃើញថា ការ​រំលត់ខន្ធ
ថយ | ទំព័រទី ៣៣៩ | បន្ទាប់