កាល​ពិចារណា​ឃើញ​ខន្ធ ៥ ថា​មាន​សេចក្តី​ខ្សឹកខ្សួល​ជា​ធម្មតា រមែង​បាន​អនុ​លោមិ​កខន្តី កាល​ពិចារណា​ឃើញថា ការ​រំលត់ខន្ធ ៥ គឺ​ព្រះនិព្វាន មិន​មាន​សេចក្តី​ខ្សឹកខ្សួល រមែង​ចុះ​កាន់​សម្មត្តនិយាម​ធម៌ កាល​ពិចារណា​ឃើញ​ខន្ធ ៥ ថា​មាន​សេចក្តី​ចង្អៀតចង្អល់​ជា​ធម្មតា រមែង​បាន​អនុ​លោមិ​កខន្តី កាល​ពិចារណា​ឃើញថា ការ​រំលត់ខន្ធ ៥ គឺ​ព្រះនិព្វាន មិន​មាន​សេចក្តី​ចង្អៀតចង្អល់ រមែង​ចុះ​កាន់​សម្មត្តនិយាម​ធម៌ កាល​ពិចារណា​ឃើញ​ខន្ធ ៥ ថា​មាន​សេចក្តី​សៅហ្មង​ជា​ធម្មតា រមែង​បាន​អនុ​លោមិ​កខន្តី កាល​ពិចារណា​ឃើញថា ការ​រំលត់ខន្ធ ៥ គឺ​ព្រះនិព្វាន មិន​មាន​សេចក្តី​សៅហ្មង រមែង​ចុះ​កាន់​សម្មត្តនិយាម​ធម៌។
[២០៧] ពាក្យ​ថា​មិន​ទៀង បាន​ដល់​អនិច្ចានុបស្សនា។ ពាក្យ​ថា​ទុក្ខ បាន​ដល់​ទុ​ក្ខានុបស្ស​នា។ ពាក្យ​ថា​រោគ បាន​ដល់​ទុ​ក្ខានុបស្ស​នា។ ពាក្យ​ថា​បូស បាន​ដល់​ទុ​ក្ខានុបស្ស​នា។ ពាក្យ​ថា​សរ បាន​ដល់​ទុ​ក្ខានុបស្ស​នា។ ពាក្យ​ថា​លំបាក បាន​ដល់​ទុ​ក្ខានុបស្ស​នា។
ថយ | ទំព័រទី ៣៤១ | បន្ទាប់