ពាក្យ​ថា​អាពាធ បាន​ដល់​ទុ​ក្ខានុបស្ស​នា។ ពាក្យ​ថា​ជា​របស់​អ្នកដទៃ បាន​ដល់​អនត្តានុបស្សនា។ ពាក្យ​ថា​វិនាស បាន​ដល់​អនត្តានុបស្សនា។ ពាក្យ​ថា​ចង្រៃ បាន​ដល់​ទុ​ក្ខានុបស្ស​នា។ ពាក្យ​ថា​ឧបទ្រព បាន​ដល់​ទុ​ក្ខានុបស្ស​នា។ ពាក្យ​ថា​ភ័យ បាន​ដល់​ទុ​ក្ខានុបស្ស​នា។ ពាក្យ​ថា​ឧបសគ្គ បាន​ដល់​ទុ​ក្ខានុបស្ស​នា។ ពាក្យ​ថា​ញាប់ញ័រ បាន​ដល់​អនិច្ចានុបស្សនា។ ពាក្យ​ថា​បែកធ្លាយ បាន​ដល់​អនិច្ចានុបស្សនា។ ពាក្យ​ថា​មិន​ទៀង បាន​ដល់​អនិច្ចានុបស្សនា។ ពាក្យ​ថា​មិន​មាន​ទីជ្រកកោន បាន​ដល់​ទុ​ក្ខានុបស្ស​នា។ ពាក្យ​ថា​មិន​មាន​ទី​ពួន បាន​ដល់​ទុ​ក្ខានុបស្ស​នា។ ពាក្យ​ថា​មិន​មាន​ទីពឹង បាន​ដល់​ទុ​ក្ខានុបស្ស​នា។ ពាក្យ​ថា​ទីវាល បាន​ដល់​ទុ​ក្ខានុបស្ស​នា ។ ពាក្យ​ថា​ទទេ បាន​ដល់​អនត្តានុបស្សនា។
ថយ | ទំព័រទី ៣៤២ | បន្ទាប់