ពាក្យថា វិជ្ជាវិមុត្តិ គឺ ឈ្មោះថាវិជ្ជា ព្រោះដឹងនេក្ខម្មៈ ឈ្មោះថាវិមុត្តិ ព្រោះរួចចាកកាមច្ឆន្ទៈ ឈ្មោះថាវិជ្ជាវិមុត្តិ ព្រោះបុគ្គលកាលដឹង រមែងរួច កាលរួច រមែងដឹង ឈ្មោះថាវិជ្ជា ព្រោះដឹងអព្យាបាទ ឈ្មោះថាវិមុត្តិ ព្រោះរួចចាកព្យាបាទ ឈ្មោះថាវិជ្ជាវិមុត្តិ ព្រោះបុគ្គលកាលដឹង រមែងរួច កាលរួច រមែងដឹង។បេ។ ឈ្មោះថាវិជ្ជា ព្រោះដឹងអរហត្តមគ្គ ឈ្មោះថាវិមុត្តិ ព្រោះរួចចាកកិលេសទាំងពួង ឈ្មោះថាវិជ្ជាវិមុត្តិ ព្រោះបុគ្គលកាលដឹង រមែងរួច កាលរួច រមែងដឹង។
[២០៩] ពាក្យថា អធិសីល អធិចិត្ត អធិប្បញ្ញា សេចក្តីថា សីលវិសុទ្ធិ ដោយអត្ថថា រវាំងនូវកាមច្ឆន្ទៈ ដោយនេក្ខម្មៈ ចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ទិដ្ឋិវិសុទ្ធិ ដោយអត្ថថាឃើញ អត្ថនៃសេចក្តីសង្រួមណា ក្នុងសីលវិសុទ្ធិនោះ នេះឈ្មោះថាអធិសីលសិក្ខា អត្ថនៃសេចក្តីមិនរាយមាយណា ក្នុងចិត្តវិសុទ្ធិនោះ នេះឈ្មោះថា អធិចិត្តសិក្ខា អត្ថនៃសេចក្តីឃើញណា ក្នុងទិដ្ឋិវិសុទ្ធិនោះ នេះឈ្មោះថាអធិប្បញ្ញាសិក្ខា សីលវិសុទ្ធិ ដោយអត្ថថារវាំងនូវព្យាបាទ ដោយមិនមានព្យាបាទ។បេ។ សីលវិសុទ្ធិ ដោយអត្ថថារវាំងនូវកិលេសទាំងពួង ដោយអរហត្តមគ្គ ចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ