ទិដ្ឋិ​វិសុទ្ធិ ដោយ​អត្ថ​ថា​ឃើញ អត្ថ​នៃ​សេចក្តី​សង្រួម​ណា ក្នុង​សីលវិសុទ្ធិ​នោះ នេះ​ឈ្មោះថា​អធិសីល​សិក្ខា អត្ថ​នៃ​សេចក្តី​មិន​រាយមាយ​ណា ក្នុងចិត្ត​វិសុទ្ធិ​នោះ នេះ​ឈ្មោះថា​អធិចិត្ត​សិក្ខា អត្ថ​នៃ​សេចក្តី​ឃើញ​ណា ក្នុង​ទិដ្ឋិ​វិសុទ្ធិ​នោះ នេះ​ឈ្មោះថា​អធិប្បញ្ញា​សិក្ខា។
 [២១០] ពាក្យ​ថា បស្ស​ទ្ធិ សេចក្តី​ថា បុគ្គល​រម្ងាប់​កាមច្ឆន្ទៈ ដោយ​នេក្ខម្មៈ រម្ងាប់​ព្យាបាទ ដោយ​មិន​មាន​ព្យាបាទ។បេ។ រម្ងាប់​កិលេស​ទាំងពួង ដោយ​អរហត្តមគ្គ។
 ពាក្យ​ថា ញាណ សេចក្តី​ថា ឈ្មោះថា​នេក្ខម្មៈ ព្រោះ​លះ​កាមច្ឆន្ទៈ ឈ្មោះថា ញាណ ព្រោះ​អត្ថ​ថា​ដឹង ឈ្មោះថា​អព្យាបាទ ព្រោះ​លះ​ព្យាបាទ។បេ។ ឈ្មោះថា ញាណ ព្រោះ​អត្ថ​ថា​ដឹង ឈ្មោះថា​អរហត្តមគ្គ ព្រោះ​លះកិលេស​ទាំងពួង ឈ្មោះថា ញាណ ព្រោះ​អត្ថ​ថា​ដឹង។
 ពាក្យ​ថា ទស្សនៈ សេចក្តី​ថា ឈ្មោះថា​នេក្ខម្មៈ ព្រោះ​លះ​កាមច្ឆន្ទៈ ឈ្មោះថា ទស្សនៈ ព្រោះ​ឃើញ ឈ្មោះថា​អព្យាបាទ ព្រោះ​លះ​ព្យាបាទ ឈ្មោះថា​ទស្សនៈ ព្រោះ​ឃើញ។បេ។ ឈ្មោះថា​អរហត្តមគ្គ ព្រោះ​លះកិលេស​ទាំងពួង ឈ្មោះថា​ទស្សនៈ ព្រោះ​ឃើញ។
ថយ | ទំព័រទី ៣៤៧ | បន្ទាប់